នៅឆ្នាំ២០៥០ សំណល់ប្លាស្ទិកនឹងអាចមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ? - 11/12
Description
សៀវភៅស្តីពីពិភពប្លាស្ទិក និងពិព័រណ៍រូបថត ស្តីពី បញ្ហាសំរាមនៅកម្ពុជា ត្រូវបានសម្ពោធ និងផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយមូលនិធិហិនរិចប៊ល (Heinrich Boell Foundation) របស់អាល្លឺម៉ង់។ សៀវភៅនេះ បានបង្ហាញពីការពិត និងតួលេខ ទាក់ទងនឹងសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក។ ដោយឡែកសម្រាប់កម្ពុជាវិញ សំណល់ប្លាស្ទិកក៏កំពុងជាក្តីព្រួយបារម្ភរបស់រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផងដែរ។