Description
សាកលវិទ្យាល័យន័រតុននៅព្រឹកថ្ងៃចន្ទនេះបានចែកសញ្ញាបត្រដល់និស្សិតប្រមាណជាង៣ពាន់នាក់។ តាមទម្លាប់ ឳពុកម្ដាយ បងប្អូន ឬមិត្តភត្ត្រ តែងមានវត្តមាននៅកន្លែងចែកសញ្ញាបត្រដើម្បីចូលរួមអបអរសាទរដល់និស្សិត។ ជាមួយនឹងស្នាមញញឹមលាយទឹកភ្នែក ឳពុកម្ដាយខ្លះរៀបរាប់ថា ទម្រាំបានសញ្ញាបត្រមួយសន្លឹក សុខចិត្តខ្ចីបុលធនាគារ លក់ដីស្រែ ទៅតាមតម្រូវការជាក់ស្ដែងដើម្បីវិនិយោគលើចំណេះដឹងរបស់កូន។ ឆ្លើយតបនឹងការលះបង់នេះ និស្សិតចេញមុខទទួលស្គាល់ថា សញ្ញាបត្រមានកាន់នៅក្នុងដៃជាញើសឈាមពុកម៉ែ។