​ប្រឡង​ជ្រើស​រើស​ទាហាន​៖ លោក ហ៊ុន ម៉ាណែត​ថា​កុំ​ឲ្យ​មាន​ការ​ពឹង​ពាក់​អ្នក​ណា​ម្នាក់ ដើម
Listen now
Description
ការ​ប្រឡង​ជ្រើស​រើស ទាហាន​សម្រាប់​ឆ្នាំ​២០២០​ខាង​មុខ​នេះ មាន​បេក្ខជន​ដាក់​ពាក្យ​ប្រមាណ ៨ ០០០​នាក់ ហើយ​នឹង​ត្រូវ​ជ្រើស​រើស​តែ​៦២០ នាក់​ប៉ុណ្ណោះ​។ លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ ក្នុង​ឱកាស​នោះ បាន​ប្រាប់​បេក្ខ​ជន កុំ​ឲ្យ​មាន​ការ​ពឹង​ពាក់​អ្នក​ណា​ម្នាក់ ដើម្បី​ឲ្យ​ប្រឡង​ជាប់​ឲ្យ​សោះ ហើយ​ត្រូវ​រាយ​ការណ៍​ប្រសិន​បើ​មាន​ករណី​បែប​នេះ​។