ការរត់ដើម្បីជីវិតកុមារកម្ពុជា២០១៩ បានបញ្ចប់ជាមួយទឹកប្រាក់ជិត៦ម៉ឺនដុល្ល
Description
«រត់ដើម្បីជីវិតកុមារកម្ពុជា២០១៩» គឺជាកម្មវិធីមួយដែលផ្តួចផ្តើមគំនិត ដោយ លោក នឹម ឈុន្នី ជាគ្រូបង្រៀនសមាធិ និងជាស្ថាបនិកក្រុមហ៊ុនបណ្តុះបណ្តាលវិបស្សា។ ការរត់ដោយថ្មើរជើងនេះបានចាប់ឡើងកាលពីថ្ងៃទី១៥ខែធ្នូ ដោយមានរយៈពេល១០ថ្ងៃ ត្រូវបានបញ្ចប់កាលពីថ្ងៃ២៥ ធ្នូ ២០១៩កន្លងមក ដើម្បីរ៉ៃអង្គាសថវិកាឲ្យបាន១០ម៉ឺនដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ប៉ុន្តែថវិកាដែលប្រមូលបានសរុបចុងក្រោយនៃការរត់នោះគឺបានជិត៦ម៉ឺនដុល្លារប៉ុណ្ណោះ ហើយថវិកាដែលនៅខ្វះ លោក ឈុន្នី នឹងរិះរកតាមរយៈការលក់សៀវភៅបន្តទៀត។