លោក រ៉េត សាមុត៖ តួអង្គព្រះបាទជ័យវរ្ម័នទី៧ ក្នុងសន្និសីទអន្តរជាតិលើកទី១៥
Description
ល្ខោនខ្លីដែលមានចំណងជើងថា «ព្រះបាទជ័យវរ្ម័នទី៧» ត្រូវបានលើកយកមកសំដែងនិងបង្ហាញនៅក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្តីពី តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ «បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» កាលពីចុងខែធ្នូកន្លងទៅនេះ។ លោក រ៉េត សាមុត ដែលដើរតួសំដែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ បានលើកឡើងថា មូលហេតុដែលលោកលើកយកល្ខោនក្រោមប្រធានបទ «ព្រះបាទជ័យវរ្ម័នទី៧» មកបង្ហាញក្នុងពេលនោះ គឺដោយលោកយល់ថា ព្រះបាទជ័យវរ្ម័នទី៧ បានកសាង និងបន្សល់ទុកនូវស្នាព្រហស្ថដ៏ច្រើនលើសលុប និងជាព្រះមហាក្សត្រខ្មែរដ៏មានព្រះគុណយ៉ាងក្រៃលែង។