កម្ពុជាបើកលក់ស្លាកលេខពិសេសសម្រាប់រថយន្ត បន្ថែមជម្រើសដល់ប្រជាពលរដ្ឋដែលម
Description
ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី ០៧ មករា ម្សិលមិញនេះ បានបើកឲ្យដាក់លក់នូវស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនជាលើកដំបូងនៅកម្ពុជា។ ស្លាកលេខពិសេសនេះ គឺគេអាចដាក់ឈ្មោះខ្លួនឯង ឬលេខសំណាងរបស់ខ្លួនបាន ប៉ុន្តែមិនអាចដាក់ឈ្មោះស្ថាប័ន ឬបុគ្គលជាថ្នាក់ដឹកនាំ ឬព្រះមហាក្សត្របាននោះទេ។ ការដាក់ចេញនូវស្លាកលេខពិសេសថ្មីនេះ គឺជាការបន្ថែមជម្រើសថ្មីសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់។ តើស្លាកលេខពិសេសនេះ មានអ្វីពិសេសជាងស្លាកលេខរថយន្តធម្មតា?