​អ្នក​សេដ្ឋ​កិច្ច​ថា​ពល​រដ្ឋ​ចំណាយ​លើ​ការ​ទទួល​ទាន​កាហ្វេ​ដោយ​មិន​ដឹង​ខ្លួន​ - 09/01/2020
Listen now
Description
អង្គុយ​ទទូល​ទាន​កាហ្វេ​មួយ​កែវ​ក្នុង​បរិយា​កាស​ត្រជាក់ បរិស្ថាន​ល្អ អាច​លំហែ​អារម្មណ៍ និងធ្វើ​ការ​បាន ជា​អ្វី​ដែល​មនុស្ស​សម័យ​ថ្មី​កំពុង​ពេញ​និយម ពិសេស​យុវវ័យ​។ ឥរិយាបទ​នេះ បាន​ធ្វើ​ឲ្យ​និន្នា​ការ​ទទួល​ទាន​កាហ្វេ​កើន​ឡើង​នៅ​ភ្នំពេញ​។ Latte cappuccino ជា​ឈ្មោះ​ការ​ហ្វេ​បរទេស មាន​តម្លៃ​ពីរ​ដុល្លារ បីដុល្លារ ឬបួន​ដុល្លារ​ក្នុង​មួយ​កែវ​។ អ្នក​សេដ្ឋ​កិច្ច​និយាយ​ថា​កា​ហ្វេ​នៅ​ភ្នំពេញ​ថ្លៃ​គួរ​សម​។ ពល​រដ្ឋ​ខ្លះ​និយាយ​លេង​ថា កាហេ្វ​មួយ​កែវ ថ្លៃ​ជាង​អង្ករ​មួយ​តៅ​ទៅ​ទៀត​។