Episodes
ក្នុង episode នេះ ខ្ញុំនឹងប្រៀបធៀបកូនទី២របស់ស៊ឺម៉ាអ៊ី ទៅនឹងឆាវឆាវ ដោយផ្អែកលើ៥ចំណុចដែលឆាវឆាវតែងតែបញ្ចេញមកនៅក្នុងរឿង។ ស៊ឺម៉ាចាវ ជាត្រកូលស៊ឺម៉ាដែលគួរឱ្យខ្លាចជាងគេ គាត់គឺជាឆាវឆាវដែលមានខួរក្បាលរបស់ត្រកូលស៊ឺម៉ា។
Published 07/10/23
តើមូលហេតុអ្វីបានជាស៊ីងអ៊ីដែលជាមនុស្សជំនិតរបស់ឆាវឆាវប្រែជាប្រឆាំងនឹងគាត់ទៅវិញ? តើឆាវឆាវសម្លាប់ស៊ីងអ៊ីមែនទេ? ហើយហេតុអ្វីបានជាស៊ីងអ៊ីមិនចុះចូលនឹងលីវប៉ី? ចម្លើយមានក្នុង episode នេះ។
Published 07/10/23
អ្នកមើលរឿងសាមកុកគិតថា លីវប៉ីជាសត្រូវធំរបស់ឆាវឆាវ តែខ្ញុំយល់ថា ស៊ឺម៉ាអ៊ីទៅវិញទេដែលជាសត្រូវធំពិតប្រាកដ។ ក្នុង episode នេះខ្ញុំនឹងលើកពីមូលហេតុដែលបង្ហាញថាស៊ឺម៉ាអ៊ីទើបជាមនុស្សគួរឱ្យខ្លាចសម្រាប់គ្រួសារឆាវ។
Published 07/10/23
នេះជា episode បន្តពីវគ្គមុនដែលនិយាយពីប្រវត្តិស៊ុនឆឹ។
ក្នុងនេះ ខ្ញុំនឹងលើកយកគន្លឹះ៦ចំណុចដែលជួយឱ្យអ្នកទាំងអស់គ្នាអាចបញ្ចេញសមត្ថភាពបាន។
ស៊ុនឆឺ មានសមត្ថភាព ហើយមានឱកាសបញ្ចេញសមត្ថភាពនោះ ទើបគាត់អាចវាយយកទឹកដីតុងអ៊ូមកឱ្យគ្រួសារស៊ុនវិញបាន។
Published 07/03/23
ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រវត្តិរបស់ស៊ុនឆឺ និងការបង្កើតទឹកដីតុងអ៊ូ។
ស៊ុនឆឺ ត្រូវជួបសង្គ្រាមជាច្រើនដើម្បីមានទឹកដីឈរជើង និងបង្កើតអំណាចឱ្យត្រកូលស៊ុនឡើងវិញ។ ក្រោយពីឪពុកស្លាប់បាត់ តើស៊ុនឆឺត្រូវធ្វើអ្វីខ្លះ?
Published 07/03/23
ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។
ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។
Published 07/03/23
តើអ្នកស្គាល់តួអង្គឆាវឆាវបានដល់កម្រិតណា? ក្នុង episode នេះ ខ្ញុំនឹងបន្ថែមពីផ្នែកផ្សេងទៀតនៃជីវិតឆាវឆាវដែលគេមិនបានបញ្ចូលក្នុងរឿង។
Published 05/26/23
ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។
ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។
Published 05/26/23
ឆាវឆាវ និងលីវប៉ីជាតួអង្គដែលសំបូរទ្រឹស្តី ហើយត្រូវអ្នកមើលរឿងសាមកុកយកមកនិយាយតគ្នា ដើម្បីបង្ហាញថាពួកគេឆ្លាតដូចឆាវឆាវ ឬចិត្តល្អដូចលីវប៉ី។
ទ្រឹស្តីដែលល្បីជាងគេរបស់ឆាវឆាវ គឺ សុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ។
ចំណែកទ្រឹស្តីលីវប៉ី គឺផ្ទុយគ្នាវិញ។ សុខចិត្តឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំ តែខ្ញុំមិនក្បត់មនុស្សក្នុងលោកឡើយ។
ក្រោយពីចំណាយពេលមើលរឿងប៉ុន្មានដងមក ខ្ញុំហ៊ានសន្និដ្ឋាន ទ្រឹស្តីរបស់ឆាវឆាវ ជាទ្រឹស្តីមនុស្សអាក្រក់ រីឯទ្រឹស្តីលីវប៉ី ជារបស់មនុស្សធ្វើបាបខ្លួនឯង។
Published 05/21/23
Episode នេះតពី episode មុន ដោយលើកឡើងពីជីវិតនយោបាយរបស់លូស៊ីង បន្ទាប់ពីឈ្នះសង្គ្រាមលីវប៉ី។
Published 05/21/23
តើលូស៊ីងជាអ្នកណា?
ក្រោយពេលទ័ពលីវប៉ីបោះជំរុំក្នុងព្រៃ លូស៊ីងក៏ប្រើភ្លើងវាយលុក ទទួលបានជ័យជំនះ។ លីវប៉ីរត់ស្ទើរតែមិនរួចជីវិត។ ទូកចំបាំង និងអាវុធ ត្រូវខាងលូស៊ីងយកទាំងអស់។ សាកសពទាហានអណ្តែតពេញទឹកទន្លេរកតែផ្លូវហូរមិនរួច។ ឮ
លីវប៉ីចាញ់លូស៊ីងទាំងអាម៉ាស់។
Published 05/21/23
លូស៊ូ មិនត្រឹមតែជាមនុស្សមានសមត្ថភាពទេ គាត់មានចំណុចល្អជាច្រើនទៀតដែលយើងគួររៀនធ្វើតាម។ ខ្ញុំយល់ថា អ្វីដែលចាំបាច់ជាងគេគឺចំណុចទី១ ហ្នឹងឯង។
Published 05/16/23
តើ លូស៊ូមានប្រវត្តិបែបណា?
ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីតួអង្គដែលខ្ញុំពេញចិត្តជាងគេ និងជាតួអង្គដែលខ្ញុំយល់ថាជាមនុស្សល្អពិតប្រាកដមែន។ លូស៊ូ ថ្វីត្បិតតែមិនឆ្លាតដល់ជូកឺលាង តែជាមនុស្សសំខាន់ដែលជួយឱ្យមាននគរបី។
Published 05/15/23
លីវប៉ី ក្រោមការជួយជ្រោមជ្រែងរបស់ជូកឺលៀង និងមេទ័ពធំៗជាច្រើននាក់ទៀត បានបង្កើតនគរមួយដើម្បីបន្តឈ្មោះរាជវង្សហាន ហើយតាំងខ្លួនឯងជាស្តេចហានចុង។
លីវប៉ីមានកូនប្រុសស្រីប៉ុន្មាននាក់ ហើយគាត់បានជ្រើសរើសយកលីវសាន ឬអាតូវ ឱ្យធ្វើជាអ្នកស្នងដំណែង។
Published 05/15/23
គួកជា ជាទីប្រឹក្សាសំខាន់ម្នាក់របស់ឆាវឆាវ ហើយត្រូវឧទ្ទេសនាមដោយស៊ីងអ៊ី។ គួកជា លាក់សមត្ថភាពខ្លួនឯង និងចូលរួមជាមួយឆាវឆាវដោយសំងាត់ ហេតុនេះមិនសូវមានអ្នកស្គាល់គាត់ច្រើនទេ។
អ្នកដែលធ្លាប់ជួបគាត់ សុទ្ធតែកោតស្ញប់ស្ញែងនឹងគាត់។ នៅអាយុ២៧ឆ្នាំ គាត់ចូលកាន់ការងារដំណាក់របស់ឧបរាជ។
Published 05/15/23
តើស៊ីស៊ូមានប្រវត្តិបែបណា ហើយធ្លាប់នៅជាមួយម្ចាស់ណាខ្លះ? Episode នេះ ខ្ញុំនឹងនិយាយលំអិតពីជីវតរបស់គាត់។
Published 05/09/23
ផានថុងស្រែកនៅនឹងមុខសពរបស់ចូវអ៊ីថា ល្បិចប្រើភ្លើងវាយទូកទ័ពឆាវឆាវ ជារបស់គាត់។ តើការពិតវាជារបស់អ្នកណា? ផានថុងជួបនឹងចូវអ៊ីនៅពេលណាដែរ?
Published 05/08/23
Episode ដំបូងរបស់វិភាគរឿងសាមកុក
Published 05/07/23
បើមិនប្រាប់ ធ្វើម៉េចគេដឹងថាយើងចង់បានអី?
Published 05/13/20
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីគំនិតមួយដែល Anchor បានចេញផ្សាយនៅលើប្លក់របស់ពួកគេ។ គំនិតនេះធ្វើឲ្យអ្នកទើបនឹងចាប់ផ្តើមធ្វើ Podcast យល់កាន់តែច្បាស់ពី Podcast ក្នុងសម័យថ្មីនេះ។
Published 05/12/20
នេះជាពត៌មានថ្មីមួយពី Anchor ដែលបញ្ជាក់ថា Anchor ក៏គាំទ្រការ Repurpose Content ដែលមានស្រាប់ដែរ។
ចូលស្តាប់ Episode នេះទាំងអស់គ្នាដើម្បីដឹងកាន់តែច្បាស់ពី feature ថ្មីរបស់ Anchor។
អ្នកដែលមិនទាន់មាន Podcast ខ្លួនឯង អាចសាកល្បងបង្កើតជាមួយ Anchor បាន។
Published 05/11/20
វាមិនអាចទៅរួចទេ ប៉ុន្តែបើសាកស្រមៃមើលថាវាទៅរួច តើនឹងមានអ្វីកើតឡើង។
Published 05/10/20
គ្មានអ្នកណាធ្វើ Content Marketing ដោយមិនគិតពី Youtube បានទេ។
Youtube មានចំនួនអ្នកមើលកើនឡើង ប៉ុន្តែចំនួនលុយដែល Youtube ឲ្យទៅ Youtuber មានការធ្លាក់ចុះច្រើន។ Channel ខ្លះបាត់បង់ចំណូលលើសពី៥០ភាគរយក្នុងអំឡុងពេល កូវីដ១៩នេះ។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុដែលកើតឡើង និងបង្ហាញថា Content សម្រាប់ធ្វើម៉ាឃីធីង ល្អជាង Content ធ្វើសម្រាប់លក់។
Published 05/09/20
ស្របពេលដែលអ្នកកំពុងតែបង្កើត Content មួយ អ្នកគួរតែលៃលកធ្វើយ៉ាងណាអាចបង្កើតបាន Content មួយទៀតដំណាលគ្នា។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីការធ្វើស្លាយ សម្រាប់ឡាយលើហ្វេសប៊ុក ដើម្បីបាន Content ជាវីដេអូ២ផ្សេងគ្នា។ អ្នកក៏អាចចែកស្លាយនោះទៅឲ្យអ្នកដទៃមើលបានដែរ។
បទពិសោធន៍របស់ខ្ញុំទាក់ទងនឹងការឡាយលើហ្វេសប៊ុក គឺវាងាយស្រួលក្នុងការបង្កើត Content ខ្លាំងណាស់។
Published 05/08/20
ពេលអ្នកចាប់ផ្តើមធ្វើ Content ដំបូងៗ អ្នកមិនអាចទទួលបាន audience ច្រើនភ្លាមនោះទេ។ ប៉ុន្តែការដែលមាន audience តិចនេះអាចជារឿងល្អសម្រាប់អ្នកក៏ថាបាន។
នៅក្នុង Episode នេះ ខ្ញុំលើកឡើងពីគំនិតមួយដែលគេនិយាយថា Audience តិច ជា Audience ដែលមានប្រសិទ្ធភាព។
Published 05/07/20