ឧកញ៉ា​ គីម ហ៊ាង​៖ បើដូណាល់ត្រាំ​ជាប់ឆ្នោត ​វិស័យ​អចលន​ទ្រព្យខ្មែរ​អាចនឹង​ល្អ​ឡើងវិញ
Listen now
Description
ក្នុងនាម​ជាអ្នក​ជំនួញលើ​វិស័យ​អចលនទ្រព្យ​លោក​ឧកញ៉ា ​គីម ហ៊ាង ​បានផ្តល់​ការអនុគ្រោះ​ច្រើន​ដល់អតិថិជន​ដែល​បានទិញផ្ទះ​នៅក្នុងបុរី​របស់លោក​ ហើយមិនមាន​លទ្ធភាព​បង់ប្រាក់​អំឡុងពេល​កម្ពុជា​រងនូវ​វិបត្តិសេដ្ឋកិច្ច​ក្រោយកូវីដ​-១៩។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយវិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី​២១ ​ខែសីហា ​ឆ្នាំ​២០២៤នេះ ​លោក​ឧកញ៉ា ​គីម ហ៊ាង ​ស្ថាបនិកបុរី​វិមាន​សំណាង ​និង​ជាប្រធាន KW Cambodia ​​រំពឹងថា​វិស័យ​អចលនទ្រព្យ​កម្ពុជាអាចនឹង​ងើបឡើងវិញ​ ប្រសិនបើ​លោក ​ដូណាល់ត្រាំ ​ជាប់ឆ្នោតជា​ប្រធានាធិបតី​អាមេរិក​ជាថ្មី​នៅចុង​ឆ្នាំ​២០២៤នេះ​។ ការអះអាង​របស់​លោក គីម ហ៊ាង ​ដូច្នេះ​គឺដោយលោក​យល់ថា​លោក ​ដូណាល់ ត្រាំ ​ជាអ្នកជំនួញ​វិស័យអចលនទ្រព្យ ​ហើយ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ក៏អាស្រ័យលើ​ការងើប​ឡើងវិញ​នៃ​វិស័យ​អចលនទ្រព្យ​របស់​អាមេរិក ​ចិន ​ជប៉ុន ​កូរ៉េ ​និង​បណ្តា​ប្រទេស​ផ្សេងៗទៀត​។