ភ្លាមៗក្រោយចេញពីពន្ធនាគារ កញ្ញាឈឹម ស៊ីថរប្តេជ្ញាមិនបោះបង់ការតស៊ូឱ្យបុគ្គលិកកម្មករណាហ្
Listen now
Description
កញ្ញាឈឹម ស៊ីថរ អតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី១៦​កញ្ញានេះ ក្រោយបញ្ចប់ការអនុវត្តទោសរយៈពេល ២ឆ្នាំ។ កញ្ញាបានជាប់ចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទបន្តបន្ទាប់តាមបទបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦​ កញ្ញានេះ​ កញ្ញា ឈឹម ស៊ីថរបានបញ្ជាក់ពីការមិនប្តូរជំហរការពារសិទ្ធិ និងការងារតស៊ូមតិឱ្យបុគ្គលិកកម្មករនៅកាស៊ីណូណាហ្កាវើលដ៍ជាដាច់ខាត។ ទន្ទឹងគ្នានេះ កញ្ញាក៏បានប្តេជាថានឹងដឹកនាំក្រុមសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដើម្បីទាមទារនូវអ្វីដែលពួកគេបានធ្វើជាច្រើនឆ្នាំកន្លងមករហូតទទួលបានដំណោះស្រាយសមស្របមួយដែលអាចទទួល​យក​បាន៕