លោកស៊ិន ចាន់សេរីវុត្ថា៖ពេលដំណើរការ ៥ឆ្នាំដំបូង ព្រលានខេត្តសៀមរាបអាចគ្មានផលចំណេញ
Description
ក្នុងរយៈពេល ១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរជាង ១ម៉ឺនជើង និងទទួលបានអ្នកដំណើរជាង ១លាន៣សែននាក់ ខណៈការដឹកទំនិញតាមផ្លូវអាកាសមានត្រឹមតែជាង ៨២តោន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ តុលានេះ លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអាចគ្មានផលចំណេញនៅក្នុងពេលយ៉ាងហោច ៥ឆ្នាំទៀត។ ទោះយ៉ាងណា លោករំពឹងនឹងអាចទាញបានផលចំណេញនៅក្រោយដំណើរការបាន ៥ឆ្នាំ និងថា អ្វីៗវាអាស្រ័យលើបរិបទសេដ្ឋកិច្ច រួមទាំងវិបត្តិនៅក្នុងតំបន់ និងសកលលោក៕