លោក ឃួន ភិរុណ៖ កងទ័ពខ្មែរ-ថៃ ស្រុះស្រួលគ្នាបញ្ចប់វិវាទនៅតំបន់សក្នុងខេត្ត
Description
កងទ័ពជួរមុខកម្ពុជា-ថៃ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានណាត់ជួបពិភាក្សាគ្នានៅក្នុងភូមិចំប៉ីរួត ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការជួបជជែកគ្នានេះ ធ្វើឡើងបន្ទាប់ពីកងទ័ពឈុតខ្មៅថៃប្រមាណ២០០នាក់ បានចូលមកស្នើឲ្យពលរដ្ឋខ្មែរដែលដាំដំណាំកសិកម្មនៅតំបន់ព្រំដែននោះបញ្ឈប់ការដាំដុះ ដោយថៃយល់ថា ជាតំបន់ស មិនទាន់ច្បាស់លាស់។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បានឲ្យដឹងថា កងទ័ពប្រទេសទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់បញ្ហាហើយ។ បើតាមលោក ឃួន ភិរុណ ភាគីកម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពថៃដកបំផ្លាញដំណាំកសិកម្មរបស់កសិករខ្មែរនៅពេលនេះទេ ដោយរង់ចាំទទួលផលនៅដើមឆ្នាំក្រោយ។