នាយឧត្តមសេនីយ៍ មាស វីរិទ្ធ៖ការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តថយចុះស្ទ
Description
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានបើកកិច្ចប្រជុំមួយស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលមួយឆ្នាំនៃរដ្ឋាភិបាលអាណត្តិទី៧។ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០ ០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧ ៨១៧នាក់ រឹបអូសបានគ្រឿងញៀនចំនួនជាង ៧តោន កញ្ឆា និងសារធាតុគីមីផ្សំផ្សេងទៀតជាង ១តោន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២១ ខែតុលានេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកត់សម្គាល់ថាការបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តផ្តល់នូវលទ្ធផលល្អ។