លោកស្រី អ៊ុក ឆាយ៉ាវី៖ទោះត្រូវបិទទ្វារក៏សមាគមគ្មានលទ្ធភាពបង់ពន្ធជាង ១៨លានរៀលដែរ
Description
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែតុលានេះ។ តាមលោកស្រី អ៊ុក ឆាយ៉ាវី ក្រសួងសេដ្ឋកិច្ចបានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត ៥ពាន់ដុល្លារ។ តែលោកស្រីអះអាងថា សមាគមគ្មានលទ្ធភាពបង់ពន្ធទេ ដោយសារតែសមាគមគ្មានប្រាក់ចំណូល ហើយបុគ្គលិកក៏សុទ្ធជាអ្នកធ្វើការងារដោយស្ម័គ្រចិត្ត៕