ភ្ញៀវប្រចាំថ្ងៃ - លោក សេង ទៀក៖ ពង្រឹងការអនុវត្តច្បាប់ឲ្យតឹងរ៉ឹង អាចការពារសត្វផ្សោតពីការស្
Listen now
Description
ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ ឆ្នាំ​២០១៩ កំពុង​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ខេត្ត​ក្រចេះ ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី ២៧​ខែតុលា​នេះ​! ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​លើក​ទី​ ៦ ឆ្នាំ ២០១៩​នេះ ធ្វើ​ឡើង​ក៏​ដើម្បី​ជា​ការ​អបអរ​ដល់​ភាពជោគជ័យ​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ផង​ដែរ​។ យ៉ាង​ណា​មិញ លោក សេង ទៀក ប្រធាន​អង្គការ​មូល​និធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ហៅ​កាត់​ថា WWF ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផងដែរ ពាក់​ព័ន្ធ​នឹង​ការ​ស្រក​ចុះ​នៃ​ទឹក​ទន្លេ​មេគង្គ ថា​អាច​ប៉ះ​ពាល់​ដល់​ការ​អភិរក្ស​សត្វ​ផ្សោត​ដែល​កំពុង​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តាម​លោក​សេង ទៀក ដើម្បី​ការ​ពារ​សត្វ​ផ្សោត​ប្រឈម​នឹង​ការ​ស្រក​ចុះ​នៃ​ទឹក​ទន្លេ​មេគង្គ គឺ​ទាល់​តែ​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង​។