Episodes
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន បានបញ្ចប់ហើយ កាលពីថ្ងៃអង្គារម្សិលមិញ។ ប្រទេសកម្ពុជាទទួលបានមេដាយចំនួន៤៦ ក្នុងនោះមានមេដាយមាស ៤ ប្រាក់ ៦ និងមេដាយសំរិទ្ធ ៣៦ ហើយកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៨ ឈរពីលើ ប្រ៊ុយណេ ឡាវ និងទីម័រខាងកើត។ តាមរយៈលទ្ធផលនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកថា គឺជាលទ្ធផលមួយល្អសម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកស៊ីហ្គេមឆ្នាំ២០២៣...
Published 12/11/19
អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើកទី៧១ឆ្នាំនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមប្រមាណ២០០០នាក់មកពីអង្គការ និងសហជីព ព្រមទាំងតំណាងស្ថានទូតមួយចំនួនទៀត។ លោក រស់ សុដ្ឋា ជាទីប្រឹក្សានៃអង្គការសម្ពន្ធ័ភាពការងារសិទ្ធិមនុស្សកម្ពុជាដែលជាអ្នកសម្របសម្រួលពិធីនេះ បានថ្លែងក្នុងកម្មវិធីភ្ញៀវប្រចាំរបស់វិទ្យុបារាំងអន្តរជាតិថា ការប្រារព្ធទិវាសិទ្ធិមនុស្សឆ្នាំនេះ...
Published 12/10/19
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ នៅថ្ងៃនេះដែលជាថ្ងៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំសន្និបាតមួយស្តីពីការបូកសរុបការងាររយៈពេល៨ឆ្នាំ គឺតាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨ និង រយៈពេលពេញមួយឆ្នាំ២០១៩នេះ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ខាងមុខ។ លោកឱម យ៉ិនទៀង បានបញ្ជាក់ពីកិច្ចការងារដែលអង្គភាពនេះសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ...
Published 12/09/19
សម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ខាងមុខនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញរបាយការណ៍មួយស្តីពីការរំលឹកឡើងវិញពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានារយៈពេល១០ឆ្នាំមកនេះ។ ដូច្នេះនៅរាត្រីនេះ លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ គឺជាភ្ញៀវរបស់យើង។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកអំ សំអាត បានអះអាងថា នៅក្នុងរយៈពេល១០ឆ្នាំមកនេះ សិទ្ធិពលរដ្ឋ និង នយោបាយ...
Published 12/08/19
ក្រុមយុវជន Start from us គឺជាជ័យលាភីនៅក្នុងការប្រកួតប្រជែងពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃទី ០៧ ធ្នូនេះ។ កញ្ញា សី ចរិយា តំណាងក្រុម Start from us បានថ្លែងថា បញ្ហានៅក្នុងសង្គមនឹងអាចដោះស្រាយបាន ប្រសិនបើយុវជនហ៊ានចាប់ផ្តើម។ សូមបញ្ជាក់ថា នៅថ្ងៃទី ០៧ ធ្នូ នេះ...
Published 12/08/19
ក្លឹបអ្នកកាសែតកម្ពុជា នៅវេទិកានិពន្ធនាយកលើកទី១៦នាថ្ងៃសុក្រនេះ បានលើកយកប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០» មកជជែកគ្នា ដើម្បីផ្សព្វផ្សាយដល់និពន្ធនាយកសារព័ត៌មានធ្វើការចាប់អារម្មណ៍ត្រៀមខ្លួនចាប់យកឱកាស ដោះស្រាយបញ្ហាប្រឈម ដើម្បីដើរឲ្យទាន់ពិភពលោក។ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លើកឡើងថា វេទិកានិពន្ធនាយកនាថ្ងៃនេះ បានសម្រេចនូវសេចក្តីថ្លែងការណ៍រួមចំនួន១៤ចំណុច...
Published 12/06/19
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី បានប្រើប្រាស់បណ្តាញសង្គមហ្វេសបុក និងធ្វីតធ័រ ធ្វើជាទីលាននៃការវាយប្រហារ ចោទប្រកាន់ និងលាបពណ៌គ្នាទៅវិញទៅមក។ ក្នុងនោះ កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៏បានចេញមករិះគន់ក្រុមគាំទ្រលោក សម រង្ស៊ី ដែលបានចោទប្រកាន់និងលាបពណ៌មកលើលោក កឹម សុខា ថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីក្រុមមេធាវីការពារក្តីឲ្យលោក...
Published 12/05/19
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថាCCIM បានដាក់ឲ្យដំណើការរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនចំនួន៥នៅថ្ងៃពុធនេះទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ របាយការណ៍ ទាំង៥នោះ បានបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ចភាគច្រើនបានផ្តល់ប្រយោជន៍ទៅលើក្រុមហ៊ុនច្រើន ប៉ុន្តែមានផលប៉ះពាល់ដល់ប្រជាជនមូលដ្ឋាន។ លោក ម៉ម មុនីរតន៍ ជាទីប្រឹក្សាគម្រោងនិងជាអ្នកសរសេររបាយការណ៍នេះ បានអះអាងថា ការបញ្ចេញរបាយការណ៍នេះគឺ ចងឲ្យរដ្ឋាភិបាលបានដឹងពីស្ថានភាពនៃការអភិវឌ្ឍន៍នៅកម្ពុជា។
Published 12/04/19
ធនាគារ អេស៊ីលីដា កាលពីសប្តាហ៍មុន បានទទួលការអនុញ្ញាតពីធនាគារជាតិកម្ពុជា ឲ្យបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនៅក្នុងប្រទេសកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជទីមួយនៅប្រទេសកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុធនាគារអេស៊ីលីដា ថ្លែងថាធនាគារអេស៊ីលីដា...
Published 12/03/19
អង្គការសង្គមស៊ីវិលចំនួន ២១ស្ថាប័ន ដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងាររបស់កម្មករនិយោជិត និងសមភាពយេនឌ័រនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី ១ខែធ្នូ ម្សិលមិញ ដើម្បីស្នើសុំជាថ្មីនូវដំណោះស្រាយលើបញ្ហាអាទិភាពចំនួន ១១ចំនុចទាក់ទងនឹងស្ត្រី។ ការស្នើជាថ្មីនេះ គឺស្របពេលនឹងយុទ្ធនាការ១៦ថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រី។ លោកស្រី បុណ្យ រចនាជា នាយិការអង្គការក្លាហានជាអង្គការមួយក្នុងចំណោមនោះបានលើកឡើងថា...
Published 12/02/19
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ពេជ អង្គ ជាមេធាវីរបស់លោកស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន។ កាលពីម្សិលមិញមេធាវីការពារស្នាដៃលោក គង្គ ប៊ុនឈឿនបានចេញសេចក្តីប្រកាសមួយ ដោយព្រមានចាត់វិធានការតាមផ្លូវចំពោះអ្នកលួចចម្លងបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវីស្ទឹងសង្កែរូបនេះ។ បើតាម លោក ពេជ អង្គ «ការនិពន្ធជាការខំប្រឹងដោយបញ្ញាស្មារតី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលគួរឲ្យគោរព។...
Published 12/01/19
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកសាន់ ម៉ាឡា សកម្មជនបរិស្ថាន និង ជាតំណាងក្រុមយុវជនជិះកង់ពីភ្នំពេញទៅកាន់ខេត្តព្រះវិហារ ដើម្បីផ្សព្វផ្សាយ និង ចូលរួមការពារព្រៃព្រះរការ។ លោកសាន់ ម៉ាឡា និង យុវជន៥នាក់ទៀត បានចំណាយពេលពីរថ្ងៃហើយក្នុងការជិះកង់ទៅកាន់ខេត្តព្រះវិហារនេះ។ សម្រាប់លោកសាន់ ម៉ាឡា ការជិះកង់នេះ បើទោះបីមិនមានគ្នីគ្នាច្រើនក៏ដោយ ប៉ុន្តែតាមរយៈយុទ្ធនាការនេះ សាធារណជនអាចនឹងស្គាល់បានកាន់តែទូលំទូលាយពីព្រៃព្រះរការ និង...
Published 11/30/19
អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបើកសវនាការអស់រយៈពេលបីថ្ងៃ គិតត្រឹមថ្ងៃទី២៩ វិច្ឆិកានេះ ដើម្បីស្តាប់នូវអំណះអំណាងដោយផ្ទាល់មាត់របស់ភាគីពាក់ព័ន្ធនានាក្នុងសំណុំរឿង ០០៣ ដែលមានជនត្រូវចោទឈ្មោះ មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកប្រចាំនៅខេត្តព្រះសីហនុនិងខេត្តកំពត នៅក្នុងសម័យខ្មែរក្រហម។ សវនាការនេះ នឹងកាត់សេចក្តីលើការខ្វែងគំនិតគ្នារវាងសហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិ ថាតើត្រូវបញ្ជូនខ្លួនលោក...
Published 11/29/19
ការបំលាស់ទីប្រជាជនចំនួនជាង៤ពាន់គ្រួសារពីផ្ទះបណ្តែតទឹក នៅក្នុងទន្លេសាបនៃខេត្តកំពង់ឆ្នាំង ទៅនៅលើដីគោកទំហំ៤០ហិចតា បានក្លាយជាប្រធានបទក្តៅមួយ រយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយចំណាត់ការរបស់អាជ្ញាធរខេត្ត បានរងនូវការរិះគន់ថាអាជ្ញាធរបានកាត់ដីឲ្យយួន។ ក៏ប៉ុន្តែលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការបកស្រាយថា ពលរដ្ឋដែលត្រូវបំលាស់ទីពីផ្ទះបណ្តែតទឹកទៅរស់នៅទីតាំងថ្មីលើគោក...
Published 11/28/19
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកគឹម សុខ អ្នកវិភាគបញ្ហានយោបាយ និងសង្គមកម្ពុជា។ នៅរាត្រីនេះ លោកគឹម សុខ បានចូលខ្លួនមកវិភាគពីការលើកឡើងរបស់លោកសម រង្ស៊ី ដែលថា បញ្ហានយោបាយកម្ពុជាជិតចូលដល់ទីបញ្ចប់ និង ការប្រកាសមិនចរចាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ សម្រាប់លោកគឹម សុខ បញ្ហានយោបាយកម្ពុជាមិនងាយបញ្ចប់ដូចការអះអាងរបស់លោកសម រង្ស៊ីឡើយ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា ការប្រកាសមិនចរចារបស់លោកសម រង្ស៊ី មិនមែនមានន័យថា លោកសម រង្ស៊ី...
Published 11/27/19
ប្រទេសកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំ» នៅទីលានជល់ដំរី នៃក្រុងសៀមរាបនាថ្ងៃទី២៨ វិច្ឆិកា ខាងមុខ ដើម្បីរំលឹកដល់ថ្ងៃដែលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ គឺជាការសម្តែងល្ខោនខោល និងមានគោលដៅចង់ឲ្យសាធារណជនជាតិ និងអន្តរជាតិ...
Published 11/26/19
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោកស្រី ស ស៊ីណែត អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមរបស់ក្រសួងកិច្ចការនារី។ ក្រសួងកិច្ចនារីនិងភាគីពាក់ព័ន្ធបានចាប់ផ្តើមយុទ្ធនាការ១៦ថ្ងៃជាសកលពីថ្ងៃទីនេះដល់ថ្ងៃទី៩ធ្នូខាងមុខដើម្បីប្រឆាំងអំពើហិង្សាលើស្ត្រី។ ប៉ុន្តែលោកស្រី ស ស៊ីណែត បានបញ្ជាក់ថា ការប្រឆាំងអំពើហិង្សាលើស្ត្រីមិនមែនធ្វើតែអំឡុងពេល១៦ថ្ងៃនៃយុទ្ធនាការនេះប៉ុណ្ណោះទេ...
Published 11/25/19
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកវរសេនីយ៍ឯក ថី វិសាល អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ។នៅថ្ងៃនេះកម្ពុជាបានប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤។ ទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងក្នុងឆមាសទី១ឆ្នាំ២០១៩ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្តី តែលោកវរសេនីយ៍ឯក ថី វិសាល...
Published 11/25/19
លោកស្រី កែ ឡេង វីរកីឡាការិនីប៉េតង់កម្ពុជា ទើបតែបានឈ្នះមេដាយមាសប៉េតង់ពិភពលោកជាលើកទី០៤ កាលពីថ្ងៃទី ២២ វិច្ឆិកា តាមរយៈការផ្តួលកីឡាការិនីឡាវ នៅក្នុងព្រឹត្តិការណ៍ជើងឯកប៉េតង់ពិភពលោកយុវជន និង ស្ត្រីលើកទី១៧ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ ជ័យជំនះនេះមានន័យថា លោកស្រី កែ ឡេង បានក្លាយជាកីឡាការិនីម្នាក់គត់ដែលបានឈ្នះជើងឯកពិភពលោក៤ដងជាប់ៗគ្នានេះ។ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ...
Published 11/24/19
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក យី គឹមថាន នាយកស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា។ ជាអង្គការមួយក្នុងចំណើអង្គការអន្តរជាតិសរុបចំនួន៦ដែលបានចេញរបាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពសិទ្ធិកុមារនៅកម្ពុជា។ លោកកត់សំគាល់ថា មានឧបសគ្គធំៗចំនួន២ដែលជាការគំរាមកំហែងទៅដល់សិទ្ធិកុមារ គឺការចែករំលែកមិនស្មើភាពនូងអត្ថប្រយោជន៍ដែលបានមកពីការអភិវឌ្ឍ និងបញ្ហាប្រឈមថ្មី កំពុងលេចឡើងក្នុងសម័យបច្ចេកវិទ្យាទំនើប។ លោក យី គឹមថាន...
Published 11/22/19
ប្រទេសកម្ពុជាបានបង្វែរមុខព្រួញនាំអំបិលពីឥណ្ឌា ជំនួសឲ្យការនាំអំបិលចិនដែលឡើងថ្លៃដើម្បីឲ្យទាន់រដូវកាលធ្វើប្រហុកនាខ្នើតខាងមុខ។ កាលពីពេលថ្មីៗនេះ កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាចំនួន៥ពាន់តោន ហើយនឹងបន្តនាំចូលបន្ថែមទៀត ដើម្បីផ្គត់ផ្គង់កង្វះខាតអំបិលប្រើប្រាស់ក្នុងស្រុក ដែលនៅឆ្នាំ២០១៩នេះ តម្រូវការអំបិលទូទាំងប្រទេសមានរហូតដល់១០ម៉ឺនតោន។ លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិល កំពត-កែប បានថ្លែងថា...
Published 11/21/19
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងធនធានទឹកនិងឧតុនិយម។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំងអន្ដរជាតិ RFI លោក ចាន់ យុត្ថា បានពន្យល់ពីស្ថានភាពរាំងស្ងួតនៅកម្ពុជា ចាប់ពីពេលនេះ រហូតដល់ដើមឆ្នាំ២០២០។ ភាពរាំងស្ងួតនេះ អាចបង្កផលប៉ះពាល់ខ្លះដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោក ចាន់ យុត្ថា បានអះអាងថា ក្រសួងធនធានទឹក មានបរិមាណទឹកបម្រុងគ្រប់គ្រាន់...
Published 11/20/19