ភ្ញៀវប្រចាំថ្ងៃ - ជ័យលាភីពានរង្វាន់សិទ្ធិមនុស្ស សី ចរិយា៖ បញ្ហានៅក្នុងសង្គម
Description
ក្រុមយុវជន Start from us គឺជាជ័យលាភីនៅក្នុងការប្រកួតប្រជែងពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃទី ០៧ ធ្នូនេះ។ កញ្ញា សី ចរិយា តំណាងក្រុម Start from us បានថ្លែងថា បញ្ហានៅក្នុងសង្គមនឹងអាចដោះស្រាយបាន ប្រសិនបើយុវជនហ៊ានចាប់ផ្តើម។ សូមបញ្ជាក់ថា នៅថ្ងៃទី ០៧ ធ្នូ នេះ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមមូលបទ “យុវជនក្រោកឡើង ដើម្បីសិទ្ធិមនុស្ស”។ ព្រឹត្តិការណ៍នេះនឹងជួយរំលេចពីតួនាទីដឹកនាំរបស់យុវជនដែលជាប្រភពនៃការជំរុញឲ្យមានអនាគតមួយកាន់តែប្រសើរ។