ភ្ញៀវប្រចាំថ្ងៃ - លោក ពេជ អង្គ៖មិនគួររំលោភសិទ្ធិរបស់អ្នកនិពន្ធ ទោះដោយហេតុផ
Description
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ពេជ អង្គ ជាមេធាវីរបស់លោកស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន។ កាលពីម្សិលមិញមេធាវីការពារស្នាដៃលោក គង្គ ប៊ុនឈឿនបានចេញសេចក្តីប្រកាសមួយ ដោយព្រមានចាត់វិធានការតាមផ្លូវចំពោះអ្នកលួចចម្លងបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវីស្ទឹងសង្កែរូបនេះ។ បើតាម លោក ពេជ អង្គ «ការនិពន្ធជាការខំប្រឹងដោយបញ្ញាស្មារតី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលគួរឲ្យគោរព។ ដូច្នេះមិនគួររំលោភសិទ្ធិរបស់អ្នកនិពន្ធ ទោះដោយហេតុផលណាមួយឡើយ»។