ភ្ញៀវប្រចាំថ្ងៃ - លោកស្រី ស ស៊ីណែត៖ ការប្រឆាំងអំពើហិង្សាលើស្ត្រីមិនមែនធ្វើត
Description
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោកស្រី ស ស៊ីណែត អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមរបស់ក្រសួងកិច្ចការនារី។ ក្រសួងកិច្ចនារីនិងភាគីពាក់ព័ន្ធបានចាប់ផ្តើមយុទ្ធនាការ១៦ថ្ងៃជាសកលពីថ្ងៃទីនេះដល់ថ្ងៃទី៩ធ្នូខាងមុខដើម្បីប្រឆាំងអំពើហិង្សាលើស្ត្រី។ ប៉ុន្តែលោកស្រី ស ស៊ីណែត បានបញ្ជាក់ថា ការប្រឆាំងអំពើហិង្សាលើស្ត្រីមិនមែនធ្វើតែអំឡុងពេល១៦ថ្ងៃនៃយុទ្ធនាការនេះប៉ុណ្ណោះទេ ពោលក្រសួងមានសមត្ថកិច្ចបន្តធ្វើការងារនេះជាប្រចាំ ខណៈស្ថានអំពើហិង្សានៅតែកើតមានជាបន្តបន្ទាប់។