ភ្ញៀវប្រចាំថ្ងៃ - ​លោក ថោង ខុន៖ «​លទ្ធ​ផល​របស់​កម្ពុជា​នៅ​ស៊ី​ហ្គេម​លើក​ទី៣០ ជា​ជំហាន​មួយ
Listen now
Description
ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣០​នៅ​ប្រទេស​ហ្វីលី​ពីន បាន​បញ្ចប់​ហើយ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​។ ប្រទេស​កម្ពុជា​ទទួល​បាន​មេ​ដាយ​ចំនួន​៤៦ ក្នុង​នោះ​មាន​មេ​ដាយ​មាស ៤ ប្រាក់ ៦ និង​មេ​ដាយ​សំរិទ្ធ ៣៦ ហើយ​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៨ ឈរ​ពី​លើ ប្រ៊ុយ​ណេ ឡាវ និង​ទីម័រ​ខាង​កើត​។ តាម​រយៈ​លទ្ធ​ផល​នេះ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​ចាត់​ទុក​ថា គឺ​ជា​លទ្ធ​ផល​មួយ​ល្អ​សម្រាប់​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។