ភ្ញៀវប្រចាំថ្ងៃ - លោក ស៊ុន សុវណ្ណារិទ្ធិ៖ «ប្រជាជនរស់នៅលើផ្ទះទឹក ដែលត្រូវទៅតា
Description
ការបំលាស់ទីប្រជាជនចំនួនជាង៤ពាន់គ្រួសារពីផ្ទះបណ្តែតទឹក នៅក្នុងទន្លេសាបនៃខេត្តកំពង់ឆ្នាំង ទៅនៅលើដីគោកទំហំ៤០ហិចតា បានក្លាយជាប្រធានបទក្តៅមួយ រយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយចំណាត់ការរបស់អាជ្ញាធរខេត្ត បានរងនូវការរិះគន់ថាអាជ្ញាធរបានកាត់ដីឲ្យយួន។ ក៏ប៉ុន្តែលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការបកស្រាយថា ពលរដ្ឋដែលត្រូវបំលាស់ទីពីផ្ទះបណ្តែតទឹកទៅរស់នៅទីតាំងថ្មីលើគោក គឺមិនមានកម្មសិទ្ធិគ្រប់គ្រងដីធ្លីនោះទេ គឺពួកគេរស់នៅក្នុងស្ថានភាពជួលដី និងត្រូវបានគ្រប់គ្រងដោយរដ្ឋបាលខ្មែរសុទ្ធសាធ។