ភ្ញៀវប្រចាំថ្ងៃ - លោកអេង ឆៃអ៊ាង៖ ការវាយប្រហារគ្នាតាមបណ្តាញសង្គមនៃអតីតបក្ស
Description
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី បានប្រើប្រាស់បណ្តាញសង្គមហ្វេសបុក និងធ្វីតធ័រ ធ្វើជាទីលាននៃការវាយប្រហារ ចោទប្រកាន់ និងលាបពណ៌គ្នាទៅវិញទៅមក។ ក្នុងនោះ កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៏បានចេញមករិះគន់ក្រុមគាំទ្រលោក សម រង្ស៊ី ដែលបានចោទប្រកាន់និងលាបពណ៌មកលើលោក កឹម សុខា ថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទាស់នឹងការបញ្ជូនរឿងទៅជំនុំជម្រះ។ បន្ថែមលើនេះ កញ្ញាបានប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីតស៊ូលុបបំបាត់វប្បធម៌លាបពណ៌គ្នានេះ។ ប៉ុន្តែយ៉ាងណាក្តី លោក អេង ឆៃអ៊ាង ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានចាត់ទុក ការវាយប្រហារគ្នាក្នុងបណ្តាញសង្គមនេះថា មិនអាចយកជាផ្លូវការបានទេ ហើយថា វាគ្រាន់តែជាទស្សនៈរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ។