Episodes
ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បើក​វេទិកា​ជាតិ​អេកូ​ទេស​ចរណ៍​លើក​ទី១ អម​ជាមួយ​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់ គោល​នយោ​បាយ​អេកូ​ទេសចរណ៍(២០១៩-២០៣០)។ លោក ជុក ជំនោរ អ្នក​នាំ​ពាក្យ​ក្រសួង​ទេស​ចរណ៍ ថ្លែង​ថា​ការ​ជួប​ជុំ​គ្នា​ជជែក​រឿង​អេកូ​ទេសចរណ៍​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ដាក់​ចេញ​នូវ​យន្ត​ការ​ជម្រុញ​ការ​អភិវឌ្ឍ​សហគមន៍​អេកូទេស​ចរណ៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​។ ដោយ​ឡែក ទាក់​ទង​ទៅ​នឹង​គម្រោង​ទាក់​ទាញ​ទេសចរ​ផ្ទះ​ទីពីរ ឬ​ទេសចរ​វ័យ​ចំណាស់ ចូល​និវត្តន៍​ពី​បរទេស...
Published 11/19/19
នៅ​ថ្ងៃ​នេះ​ក្រុម​អាជីវករ​ដែល​លក់​ដូរ​តាម​ដង​ផ្លូវ​ប្រមាណ​១៥០​នាក់​បាន​ជួប​ជុំ​គ្នា​ដើម្បី​អបអរទិវា​អ្នកលក់​ដូរ​តាម​ដង​ផ្លូវ​អន្តរ​ជាតិ​លើក​ទី៧​។ទិវា​នៅ​ឆ្នាំ​នេះ​បាន​លើក​យក​ប្រធាន​បទ «កិច្ច​គាំ​ពាំ​សង្គម​សម្រាប់​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​នៅ​កម្ពុជា​»។ លោក វន់ ពៅ បាន​គូស​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​អាជីវករ​លក់​ដូរ​តាម​ផ្លូវ​នៅកម្ពុជាកំពុង​ជួបប្រទះ​ ហើយ​ពួកគេ​ស្នើឲ្យ​រដ្ឋា​ភិ​បាល​ទទួល​ស្គាល់​ពួកគេតាម​ក្រម​ខណ្ឌច្បាប់...
Published 11/18/19
អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី១៥ វិច្ឆិកា​កន្លងទៅ បាន​ទាញយក​អគារ​ពន្ធនាគារ​ថ្មី​ដ៏​ទំនើប​ដែល​ទើប​សាងសង់​រួចរាល់​ពី​ក្រុមហ៊ុន​ឯកជន​មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​វិញ។ ទោះជា​បែបនេះ​ក្តី អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​សិទ្ធិ​នៃ​អ្នក​ជាប់ទោស។ លោក​អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ដែលជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​អះអាងថា បើសិន​អគារ​ពន្ធនាគារ​ថ្មី​នេះ ដាក់​តែ​អ្នកទោស​ដែលមាន​លុយ​នោះ...
Published 11/17/19
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅរាត្រី​នេះ គឺ​លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា។ ​ទាក់​ទង​ការ​ដែល​សហភាព​អឺរ៉ុប​ទុក​ពេល​មួយ​ខែ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប​នឹង​របាយការណ៍​ស្តី​ពី​នីតិ​វិធី​ព្យូ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ មេ​ដឹក​នាំ​សហជីព​រូបនេះ​យល់​ថា​ វា​ជា​ឱកាស​ចុង​ក្រោយ​​សម្រាប់​កម្ពុជា​ឆ្លើយ​តប​។​ បើ​តាម លោក អាត់ ធន់ ក្នុង​ឱកាស​ដ៍ខ្លី​នេះ លោក​ស្នើថា​ អ្នក​នយោបាយ​នៅ​កម្ពុជា​គួរ​តែ​ជជែក​តាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​រក្សា​EBA...
Published 11/16/19
សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «អំពើ​ប្រល័យ​ពូជ​សាសន៍ និង​ការ​សម្លាប់​រង្គាល ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក» ទើប​តែ​ត្រូវ​បាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន​និង​កីឡា បោះ​ពុម្ព​ផ្សាយ ហើយ​គ្រោង​នឹង​ចែក​ជូន ទៅ​ដល់​សិស្សា​នុ​សិស្ស និង​លោក​គ្រូ​អ្នក​គ្រូ នៅ​វិទ្យា​ល័យ​ឥន្ទ្រទេវី​នៅ​ថ្ងៃទី ២២ វិច្ឆិកា​ខាង​មុខ​នេះ​។ អ្នក​នាង សូ ហ្វារីណា នាយក​រង​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ...
Published 11/15/19
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​មិញ​នេះ បាន​អំពាវ​នាវ​ឲ្យ​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ដែល​រង​ការ​ចោទ​ប្រកាន់ ហើយ​កំពុង​រត់​គេច​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ហ្វីលីពីន វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​មិន​យក​ទោស​ពៃ​នោះ​ទេ​។ ចំណែក​អ្នក​ដែល​កំពុង​ជាប់​ឃុំ ក៏​ត្រូវ​បាន​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ជា​ឲ្យ​ក្រសួង​យុត្តិ​ធម៌ ធ្វើ​ការ​ជាមួយ​តុលា​ការ ដើម្បី​ឈាន​ទៅ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​។ ប៉ុន្តែ លោក ជិន ម៉ាលីន...
Published 11/14/19
ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​រវាង​កម្ពុជា​និង​ចិន​នា​ពេល​បច្ចុប្បន្ន និង​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ប្រធានបទដែល​​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​ប្រឆាំង យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា​។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង យល់​ឃើញ​ថា វោហារ​សាស្ត្រ​របស់​លោក សម រង្ស៊ី ដូច្នេះ...
Published 11/13/19
ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារាត្រី​នេះ គឺ លោក ជិន ម៉ាលីន ​អ្នក​នាំ​ពាក្យ​​ក្រសួងយុ​ត្តិធម៌។ សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១០ ខែ​វិច្ឆិកា​ បាន​សម្រេច​កែប្រែ​កាតព្វកិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ទៅ​លើ​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ សេចក្តី​សម្រេច​នេះ​ទទួល​បាន​ការ​ស្វាគមន៍​មួយ​កម្រិត​ពី​តំណាង​ទូត និង​អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ប្រទេស​កម្ពុជា តែ​ពួក​គេ​អំពាវនាវ​ឲ្យ​​​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​លោក កឹម សុខា។...
Published 11/12/19
ភ្ញៀវ​ប្រ​ចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​រាត្រី​នេះ គឺ​លោក ផែង ហេង សហ​មេធាវី​ការ​ពារ​ក្តី​ឲ្យ ​លោក កឹម សុខា ។ លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ត្រូវ​បាន​តុលា​ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​ការ​រស់​នៅ​ក្នុង​ផ្ទះ ​ដោយ​អនុញ្ញាត​ឲ្យ​លោក​អាច​ធ្វើ​ដំណើរ​បាន​ទូ​ទាំង​ប្រទេស តែ​ហាម​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ហាម​ធ្វើ​នយោបាយ​។ សម្រាប់​ លោក កឹម សុខា ដែល​ជាប់​ឃុំ​អស់​រយៈ​ពេល​២​ឆ្នាំ​មក​នេះ ចាត់​ទុក​ការ​​បន្ធូរ​បន្ថយ​នេះ​ថា​ជា​ជំហ៊ាន​ទី១​...
Published 11/10/19
ភ្ញៀវ​ប្រ​ចាំ​​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​​RFI​​នៅ​រាត្រី​នេះ ​គឺ​លោក​ ហៃ ​ភិរម្យ​ អគ្គ​នាយក​​ក្រុម​ហ៊ុន​ Bosch​ និង​ជា​សហ​ស្ថាប​និក​នៃ​គម្រោង​ភ្នំ​ពេញ​ស្អាត​។​​​«យុទ្ធនា​ការ​ភ្នំ​ពេញ​ស្អាត»​ ដែល​ជា​ផ្នែក​មួយនៃ​ គម្រោង​ស្អាត​ បាន​បើក​ដំណើរ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​ ដើម្បី​អប់រំ​ប្រ​ជាជន​ឲ្យ​ផ្លាស់​ប្តូរ​ឥរិយា​បថ​ក្នុង​​ការ​គ្រប់​គ្រង​សំរាម​ និង​កាក​សំណល់​ផ្សេងៗ​ នៅ​រាជ​ធានី​ភ្នំពេញ​។ ​ឆ្លង​កាត់​​រយៈ​ពេល​២​ឆ្នាំ​នៃ​គម្រោង​នេះកន្លង​មក​ ​លោក​ ហៃ ​ភិរម្យ​ កត់​សំគាល់​ថា...
Published 11/10/19
ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោ​កអំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)។ នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា​នេះ គឺ​តាំងពីព្រឹក​មក លោក​អំ សំអាត បាន​ចុះទៅ​សង្កេត​តាមដាន​ដោយផ្ទាល់​នៅ​ក្រុង​ប៉ោយប៉ែត ទី​ដែល​ក្រុម​លោក​សម រង្ស៊ី អះអាងថា នឹង​ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ បើតាម​លោក​អំ សំអាត ប៉ូលីស និង ទាហាន​ជាច្រើន​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ច្រកទ្វារព្រំដែន​ត្រូវបាន​បិទ​ជាច្រើន​ម៉ោង​មិនឱ្យ​ឆ្លងកាត់​នោះទេ។ ជាមួយគ្នានេះ...
Published 11/09/19
អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែង​ថា សាលា​រាជ​ធានី​ភ្នំពេញ នឹង បង្កើន​ការ​ការពារ​សន្តិ​សុខ នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ចាប់​ពី​ថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា រួម​នឹង​ថ្ងៃ​បុណ្យ​ឯករាជ្យ​៩វិច្ឆិកា​ស្អែក​នេះ​ផង​ដែរ​។ ក្រៅ​ពី​នេះ បញ្ហា​សំរាម​ក៏​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ក្រុង​ដែរ ដោយ​បញ្ហា​នេះ​ត្រូវ​បាន​ចាត់​ចែង​រួច​រាល់​អស់​ហើយ ដោយ​មាន​អ្នក​ចូល​រួម​ប្រមូល និង​សម្អាត​ពី​ក្រុម​ការងារ និង​អ្នក​ស្ម័គ្រ​ចិត្ត...
Published 11/08/19
ដូច​ការ​គ្រោង​ទុក លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​វ៉ាលី​ឡើង​ជិះ​យន្ត​ហោះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង មក​កាន់​ទីក្រុង​បាង​កក​ប្រទេស​ថៃ​ហើយ នៅ​ល្ងាច​ថ្ងៃទី ០៧ វិច្ឆិកា នេះ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ហ៊ុន​យន្ត​ហោះ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​យន្ត​ហោះ​នោះ​ទេ​។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បាន​ធ្លាក់​មក​នៅ​មុន​នេះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អតីត​អ្នក​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI...
Published 11/07/19
ដំណើរ​ការ​រៀប​ចំ​ការ​ប្រណាំង​ទូក នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​រៀប​ចំ​ស្ទើរ​រួច​រាល់​ទាំង​ស្រុង​អស់​ហើយ​។ នេះ​បើ​តាម លោក ប៊ូ ជុំសេរី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ ជា​អនុ​ប្រធាន​គណៈ​កម្មការ​បច្ចេក​ទេស និង​ជា​ប្រធាន​គណៈ​មេ​ប្រយោគ​ការ​ប្រកួត​ទូក «ង»​។ លោក ប៊ូ ជុំសេរី បញ្ជាក់​ថា​ចំនួន​ទូក និង​ចំនួន​កីឡា​ករ​អុំទូក​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​មាន​ទូក​សរុប​ចំនួន​២៩៧​ទូក...
Published 11/06/19
ស្ថាន​ភាព​នៅ​តាម​ព្រំដែន កម្ពុជា-ថៃ កំពុង​ស្ថិត​ក្នុង​ការ​ត្រៀម​លក្ខណៈ​ការពារ និង​ទប់​ទល់​ការ​មក​ដល់​របស់​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ ជាមួយ​នឹង​កង​ទ័ព ដែល​មាន​ស្រាប់​។ ជាមួយ​គ្នា​នេះ ភាគី​ថៃ​ក៏​បាន​បិទ​រូប​ថត​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត នៅ​ច្រក​ព្រំ​ដែន​សំខាន់ៗ​ផង​ដែរ​។ លោក​ឧត្តម​សេនីយ៍​ឯក ស្រី ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ថ្លែង​ថា ច្រក​ព្រំ​ដែន​នានា​មិន​ត្រូវ​បាន​បិទ​ទេ...
Published 11/05/19
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារា​ត្រី​នេះ គឺ​លោក ​យង់ គឹម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព។ នៅ​ថ្ងៃ​នេះ​ក្រសួង​មហា​ផ្ទៃ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើសំ​ណើ និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​។ លោក យង់ គឹមអេង ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​អះអាង​ថា ការ​ពិភាក្សា​ច្បាប់​នេះ​មាន​ការ​សម្រប​សម្រួល​ទន់ភ្លន់​ពី​ក្រសួង​មហា​ផ្ទៃ...
Published 11/04/19
ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​រាត្រី​នេះ ​គឺ​លោក​ ព្រាប កុល ជា​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជា​។​ ស្ថាន​ការណ៍​នយោបាយ​ដែល​លោក ព្រាប កុល មាន​ការ​ព្រួយ​បារម្ភ​ ហើយ​ស្នើ​ឲ្យ​ភាគី លោក សម រង្ស៊ី និង​ភាគី​រដ្ឋាភិបាល​ដក​ថយ​មួយ​ជំហាន​ម្នាក់​។ ​បើ​តាម​ លោក ព្រាប កុល ​ដំណោះ​ស្រាយ​ដែល​សម​ស្រប​បំផុត​នៅ​ក្នុង​កាលៈទេសៈ​គឺ​មាន​តែ​ការ​ចរចា​ប៉ុណ្ណោះ ​ដើម្បី​បញ្ជៀស​ហិង្សាកើត​ឡើង​។ តើ​ការ​ចរចា ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូចម្តេច?
Published 11/03/19
ក្រសួង​ការ​ងារ តាម​រយៈ​ទីភ្នាក់​ងារ​ជាតិ និង​មុខ​របរ នឹង​រៀប​ចំ​ពិព័រណ៌​ការងារ​ធំ​មួយ​ប្រចាំ​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី២ និងទី៣ ខែ​វិច្ឆិកា​នេះ ដោយ​មាន​ក្រុម​ហ៊ុន សហ​គ្រាស​ឯក​ជន​ធំៗ​ចំនួន​១៥០ ចូល​រួម នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ លោក ហៃ ហ៊ុនឡេង នាយក​ទីភ្នាក់ងារ​ជាតិ​មុខ​របរ​ និង​ការ​ងារ នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ថ្លែង​ថា ពិព័រណ៌​ការងារ​នេះ នឹង​ផ្តល់​ឱកាស​ការងារ​គ្រប់​ប្រភេទ​ដល់​យុវ​ជន​ខ្មែរ ប្រមាណ​២ម៉ឺន​មុខ​តំណែង និង​តម្រូវ​ឲ្យ​អ្នក​ស្វែង​រក​ការងារ​ធ្វើ កាន់​តែ​មាន​សមត្ថ​ភាព...
Published 11/01/19
កង​កម្លាំង​ចំរុះ​ខេត្ត​បន្ទាយ​មាន​ជ័យ​នឹង​បើក​ការ​ហ្វឹក​ហាត់​រួមគ្នា​ នៅ​ថ្ងៃទី​០១ ​ខែ​វិច្ឆិកា​នេះ ​ដើម្បី​បង្កើន​ការ​ថែរក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិភា​ព​នៅ​ក្នុង​ខេត្ត​។ យ៉ា​ង​ណាក្តី ​ការ​ប្រមូល​ផ្តុំ​កង​កម្លាំង​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​គឺ​ជាកា​រ​ប្រមូល​ផ្តុំ​កម្លាំង​ ដើម្បី​ត្រៀម​វិធាន​ការ​ទប់​ទល់​នឹង​មាតុ​ភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ទន្ទឹម​គ្នា​នេះ ​លោក​ ឈុំ សុ​ជាតិ...
Published 11/01/19
សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សវនា​ការ​ជុំវិញ​បណ្តឹង​របស់​រោង​ចក្រ​កាត់​ដេរ និង​បោក​គក់ SL កាល​ពី​៦ឆ្នាំ​មុន ប្តឹង​ចោទ​ប្រកាន់​មេដឹក​នាំ​សហ​ជីព លោក អាត់ ធន់ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍​។ លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា មិន​មាន​វត្ត​មាន​ទេ ដោយ​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ក៏​ប៉ុន្តែ​មេធាវី​របស់​លោក បាន​ចូល​រួម​សវនាការ​ព្រឹក​មិញ​នេះ​។ ជុំវិញ​សវនាការ​ជា​ថ្មី​ទៅ​លើ​មេដឹក​នាំ​សហជីព​ដូច្នេះ លោក អាត់ ធន់ បាន​សម្តែង​នូវ​ការ​ភ្ញាក់​ផ្អើល ខណៈ​ពេល​នេះ...
Published 10/30/19
ភ្ញៀវ​ប្រចំាថ្ងៃ​របស់​វិទ្យុ​បារំាងអន្តរជាតិ​នៅ​ថ្ងៃ​អង្គារ ទី២៩ តុលា​នេះ គឺ​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​ជា​ប្រធាន​ចលនា​សង្រ្គោះជាតិ។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​សម រង្ស៊ី​បាន​បញ្ជាក់​ជា​ថ្មី​ពី​មាតុភូមិនិវត្តន៍​ចូល​កម្ពុជា​នៅ​ថ្ងៃទី៩ វិច្ឆិកា​ខាង​មុខ។ តែ​កម្មវិធី​លំអិត​ទាក់ទង​នឹង​មាតុភូមិនិវត្តន៍​នេះ​ត្រូវ​បាន​លោក​សម រង្ស៊ី​អះអាង​ថា លោក​នឹង​ប្រាប់​នៅ​ថ្ងៃទី៦ វិច្ឆិកា។ តាម​លោក​សម រង្ស៊ី ថ្ងៃ៩ វិច្ឆិកា ឆ្នាំ ២០១៩ ជា​ថ្ងៃ​រំដោះ​កម្ពុជា​ពី​អំណាច​លោក​ហ៊ុន សែន...
Published 10/29/19
ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរ​ជាតិ​នារា​ត្រី​នេះ គឺ​លោក​បណ្ឌិត​ ឆេង​ គីមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជាធិបតេយ្យ​របស់​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី។ កាល​ពី​ថ្ងៃទី២៥ ខែ​តុលា កន្លង ADBបាន​ត្រៀម​ថវិកា១.៤៥ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​កម្ពុជា ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន ហិរញ្ញប្ប​ទាន​ឥត​សំណង និង​ជំនួយ​បច្ចេក​ទេស​។ ប្រាក់​ទាំង​នោះ​ក៏​មាន​គោលដៅ​លើក​កម្ពស់​បរិយាកាស​ធុរកិច្ចផង​ដែរ​។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុបារាំង​អន្តរជាតិ លោក​បណ្ឌិត ឆេង គីមឡុង...
Published 10/28/19
ភ្ញៀវ​ប្រចាំ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅរាត្រី​នេះ គឺ​លោក នួន ប៊ុនថុល អភិបាល​ក្រុង​កោះរ៉ុង នៃខេត្ត​ព្រះ​សីហនុ​។ សមត្ថ​កិច្ច​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ដែល​បាន​បើក​ប្រតិបត្តិការ​ទ្រង់​ទ្រាយធំ​មួយ តាម​ស្វែង​រក​នារី​ជន​ជាតិ​អង់​គ្លេស​វ័យ​ជាង​២០​ឆ្នាំ​ដែល​បាត់​ខ្លួន​នៅកោះ​រ៉ុង​សន្លឹម​ កាល​ពី​៣​ថ្ងៃមុន​។​ ​ក្រោយ​បាត់​ខ្លួន សមត្ថកិច្ច​មូលដ្ឋាន​បាន​រក​ឃើញ​កាបូប​ដៃ ​និង​សម្ភារៈ​មួយ​ចំនួន​របស់​នាង​នៅ​លើ​ផ្ទាំង​ថ្ម​ក្នុង​ទឹក​ជាប់​ឆ្នេរ...
Published 10/27/19
ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ ឆ្នាំ​២០១៩ កំពុង​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ខេត្ត​ក្រចេះ ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី ២៧​ខែតុលា​នេះ​! ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​លើក​ទី​ ៦ ឆ្នាំ ២០១៩​នេះ ធ្វើ​ឡើង​ក៏​ដើម្បី​ជា​ការ​អបអរ​ដល់​ភាពជោគជ័យ​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ផង​ដែរ​។ យ៉ាង​ណា​មិញ លោក សេង ទៀក ប្រធាន​អង្គការ​មូល​និធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ហៅ​កាត់​ថា WWF ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផងដែរ ពាក់​ព័ន្ធ​នឹង​ការ​ស្រក​ចុះ​នៃ​ទឹក​ទន្លេ​មេគង្គ...
Published 10/26/19
មិនដល់​មួយ​សប្តាហ៍​ផង ​សមត្ថកិច្ច​កម្ពុជា​ចាប់​បាន​គ្រឿងញៀន ​សរុប​ចំនួន​១២០​គីឡូក្រាម ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ​និង​នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ​ដោយ​ចាប់​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​ករណី​ចំនួន​៦​នាក់ ​ក្នុងនោះ​មាន​ស្ត្រី​២​នាក់ ​និង​បុរស​ម្នាក់​ជា​ជន​ជាតិ​ថៃ​។ ​នាយឧត្តមសេនីយ៍ ​មាស វីរិទ្ធ ​អគ្គលេខាធិការ ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ថ្លែង​ឲ្យដឹង​ថា ​ការ​ជួញដូរ​គ្រឿងញៀន​ដោយ​រូបភាព​ធំដុំ​បែប​នេះ ​ជា​សញ្ញា​មួយ...
Published 10/25/19