ភ្ញៀវប្រចាំថ្ងៃ - លោកបណ្ឌិត ឆេង គីមឡុង៖ បរិយាកាសធុរកិច្ចកម្ពុជានៅមានចំណុចច្
Description
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ កាលពីថ្ងៃទី២៥ ខែតុលា កន្លង ADBបានត្រៀមថវិកា១.៤៥ពាន់លានដុល្លារ សម្រាប់ជួយដល់កម្ពុជា ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស។ ប្រាក់ទាំងនោះក៏មានគោលដៅលើកកម្ពស់បរិយាកាសធុរកិច្ចផងដែរ។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោកបណ្ឌិត ឆេង គីមឡុង លើកឡើងថា បរិយាកាសធុរកិច្ចនៅមានចំណុចច្រើនគួរតែកែលម្អ ប៉ុន្តែបើប្រៀបធៀបនឹង១០ឆ្នាំមុន គឺមានភាពអំណោយផលច្រើនជាង។ លោកបណ្ឌិត ក៏យល់ឃើញដែរថាស្ថានភាពនយោបាយបច្ចុប្បន្ននេះ ក៏មានប៉ះពាល់ខ្លះ ដល់បរិយាកាសធុរកិច្ចកម្ពុជាដែរ។