ភ្ញៀវប្រចាំថ្ងៃ - ​លោក ម៉េត មាស​ភក្តី​៖ «​បញ្ហា​សន្តិ​សុខ ជា​រឿង​អត្ថិ​ភាព រាល់​ការ​ជួប​ជុ
Listen now
Description
អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែង​ថា សាលា​រាជ​ធានី​ភ្នំពេញ នឹង បង្កើន​ការ​ការពារ​សន្តិ​សុខ នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ចាប់​ពី​ថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា រួម​នឹង​ថ្ងៃ​បុណ្យ​ឯករាជ្យ​៩វិច្ឆិកា​ស្អែក​នេះ​ផង​ដែរ​។ ក្រៅ​ពី​នេះ បញ្ហា​សំរាម​ក៏​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ក្រុង​ដែរ ដោយ​បញ្ហា​នេះ​ត្រូវ​បាន​ចាត់​ចែង​រួច​រាល់​អស់​ហើយ ដោយ​មាន​អ្នក​ចូល​រួម​ប្រមូល និង​សម្អាត​ពី​ក្រុម​ការងារ និង​អ្នក​ស្ម័គ្រ​ចិត្ត រាប់​ពាន់​នាក់​។ ការ​បង្កើន​កម្លាំង​សន្តិ​សុខ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល លោក សម រង្ស៊ី ប្រកាស​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នៅ​ថ្ងៃទី៩​វិច្ឆិកា ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​។