ភ្ញៀវប្រចាំថ្ងៃ - ​លោក អាត់ ធន់៖ «​ទោះ​មាន​ EBA ឬ​អត់ EBA តុលាការ​ ឬ រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​
Listen now
Description
សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សវនា​ការ​ជុំវិញ​បណ្តឹង​របស់​រោង​ចក្រ​កាត់​ដេរ និង​បោក​គក់ SL កាល​ពី​៦ឆ្នាំ​មុន ប្តឹង​ចោទ​ប្រកាន់​មេដឹក​នាំ​សហ​ជីព លោក អាត់ ធន់ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍​។ លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា មិន​មាន​វត្ត​មាន​ទេ ដោយ​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ក៏​ប៉ុន្តែ​មេធាវី​របស់​លោក បាន​ចូល​រួម​សវនាការ​ព្រឹក​មិញ​នេះ​។ ជុំវិញ​សវនាការ​ជា​ថ្មី​ទៅ​លើ​មេដឹក​នាំ​សហជីព​ដូច្នេះ លោក អាត់ ធន់ បាន​សម្តែង​នូវ​ការ​ភ្ញាក់​ផ្អើល ខណៈ​ពេល​នេះ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នូវ​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​របស់​សហ​ភាព​អឺរ៉ុប EBA សម្រាប់​កម្ពុជា​។