ភ្ញៀវប្រចាំថ្ងៃ - លោកសម រង្ស៊ី៖« មាតុភូមិនិវត្តន៍ចូលកម្ពុជានៅថ្ងៃ ៩វិច្ឆិកាមិនផ្លាស់ប្តូ
Description
ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃអង្គារ ទី២៩ តុលានេះ គឺលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាសង្រ្គោះជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីបានបញ្ជាក់ជាថ្មីពីមាតុភូមិនិវត្តន៍ចូលកម្ពុជានៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។ តែកម្មវិធីលំអិតទាក់ទងនឹងមាតុភូមិនិវត្តន៍នេះត្រូវបានលោកសម រង្ស៊ីអះអាងថា លោកនឹងប្រាប់នៅថ្ងៃទី៦ វិច្ឆិកា។
តាមលោកសម រង្ស៊ី ថ្ងៃ៩ វិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃរំដោះកម្ពុជាពីអំណាចលោកហ៊ុន សែន និងពីអាណានិគមនិយមចិន។