ភ្ញៀវប្រចាំថ្ងៃ - ​អ្នក​នាង សូ ហ្វា​រីណា​៖ ការ​បណ្តុះ​នូវ​ភាព​ស្អប់​ខ្ពើម ជា​ប្រភព​អាច​នា
Listen now
Description
សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «អំពើ​ប្រល័យ​ពូជ​សាសន៍ និង​ការ​សម្លាប់​រង្គាល ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក» ទើប​តែ​ត្រូវ​បាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន​និង​កីឡា បោះ​ពុម្ព​ផ្សាយ ហើយ​គ្រោង​នឹង​ចែក​ជូន ទៅ​ដល់​សិស្សា​នុ​សិស្ស និង​លោក​គ្រូ​អ្នក​គ្រូ នៅ​វិទ្យា​ល័យ​ឥន្ទ្រទេវី​នៅ​ថ្ងៃទី ២២ វិច្ឆិកា​ខាង​មុខ​នេះ​។ អ្នក​នាង សូ ហ្វារីណា នាយក​រង​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ និង​ជា​អ្នក​និពន្ធ​ម្នាក់​នៅ​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​នេះ បាន​លើក​ឡើង​ថា សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា «អំពើ​ប្រល័យ​ពូជ​សាសន៍ និង​ការ​សម្លាប់​រង្គាល ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក» នេះ នឹង​រួម​ចំណែក​ក្នុង​ការ​យល់​ដឹង​បន្ថែម​ទៀត អំពី​របប​ប្រល័យ​ពូជ​សាសន៍​ទាំង​នៅ​ក្នុង​បរិបទ​ពិភព​លោក​និង​កម្ពុជា​។