ភ្ញៀវប្រចាំថ្ងៃ - លោក យង់ គឹមអេង៖ ការពិភាក្សាវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង
Description
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។ នៅថ្ងៃនេះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោក យង់ គឹមអេង ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបានអះអាងថា ការពិភាក្សាច្បាប់នេះមានការសម្របសម្រួលទន់ភ្លន់ពីក្រសួងមហាផ្ទៃ ក្នុងការស្តាប់យោបល់ និងការទទួលធាតុចូលពីអង្គការសង្គមស៊ីវិល។ ប៉ុន្តែលោក យង់ គឹមអេង មិនទាន់សន្និដ្ឋានថាការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនាពេលនេះ នឹងស្របតាមការចង់បានរបស់អង្គការសង្គមស៊ីវិលឬយ៉ាងណាទេ។