ភ្ញៀវប្រចាំថ្ងៃ - ​លោក ជិន ម៉ាលីន​៖ អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​សារ​ភាព នឹង​ទទួល​បាន​កា
Listen now
Description
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​មិញ​នេះ បាន​អំពាវ​នាវ​ឲ្យ​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ដែល​រង​ការ​ចោទ​ប្រកាន់ ហើយ​កំពុង​រត់​គេច​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ហ្វីលីពីន វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​មិន​យក​ទោស​ពៃ​នោះ​ទេ​។ ចំណែក​អ្នក​ដែល​កំពុង​ជាប់​ឃុំ ក៏​ត្រូវ​បាន​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ជា​ឲ្យ​ក្រសួង​យុត្តិ​ធម៌ ធ្វើ​ការ​ជាមួយ​តុលា​ការ ដើម្បី​ឈាន​ទៅ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​។ ប៉ុន្តែ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ដែល​ជា​ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ បាន​ពន្យល់​ថា ជា​គោល​ការណ៍​ច្បាប់ អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​សារ​ភាព ឬ​សហការ​ជាមួយ​សមត្ថ​កិច្ច ទើប​ទទួល​ការ​អនុ​គ្រោះ​នេះ​។