ភ្ញៀវប្រចាំថ្ងៃ - លោក អ៊ូ ច័ន្ទរ័ត្ន៖ ក្នុងស្ថានភាពបច្ចុប្បន្ន លោក សម រង្ស៊ី មិនគួរធ្
Description
ដូចការគ្រោងទុក លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានរៀបចំវ៉ាលីឡើងជិះយន្តហោះពីទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុងបាងកកប្រទេសថៃហើយ នៅល្ងាចថ្ងៃទី ០៧ វិច្ឆិកា នេះ ប៉ុន្តែត្រូវបានក្រុមហ៊ុនយន្តហោះថៃមិនអនុញ្ញាតឲ្យឡើងជិះយន្តហោះនោះទេ។ នេះបើតាមព័ត៌មានដែលបានធ្លាក់មកនៅមុននេះ។ ស្របពេលជាមួយគ្នានេះ អតីតអ្នកតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានអះអាងថា ក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ លោក សម រង្ស៊ី មិនគួរធ្វើមាតុភូមិនិវិត្តន៍មកកាន់ប្រទេសកម្ពុជានោះទេ។ បើតាមលោក អ៊ូ ច័ន្ទរ័ត្ន លោក សម រង្ស៊ី គួរចរចារជាមួយរដ្ឋាភិបាលក្រុងភ្នំពេញជាមុនសិន មុននឹងធ្វើមាតុភូមិនិវត្តន៍។