ភ្ញៀវប្រចាំថ្ងៃ - លោកបណ្ឌិត គី សិរីវឌ្ឍន៍៖ ជា​គោលការណ៍ ប្រទេស​សមាជិក​អាស៊ាន​ពិបាក​គាំទ្រ​
Listen now
Description
ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​រវាង​កម្ពុជា​និង​ចិន​នា​ពេល​បច្ចុប្បន្ន និង​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ប្រធានបទដែល​​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​ប្រឆាំង យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា​។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង យល់​ឃើញ​ថា វោហារ​សាស្ត្រ​របស់​លោក សម រង្ស៊ី ដូច្នេះ ទំនង​ជា​ធ្វើ​ឡើង​ដើម្បី​គៀងគរ​ស្វែង​រក​ការ​គាំទ្រពី​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ទំនាស់​ជាមួយ​ចិន ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក​បណ្ឌិត គី សិរីវឌ្ឍន៍ យុទ្ធសាស្ត្រ​របស់​លោក​សម រង្ស៊ី ដូច្នេះ ពិបាក​ទទួល​បាន​ជោគជ័យ​ណាស់​។