ភ្ញៀវប្រចាំថ្ងៃ - លោក ហៃ ភិរម្យ៖ ផ្លូវយើងនៅវែងឆ្ងាយ យើងមិនរំពឹងថាពលរដ្ឋអាច
Description
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch និងជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត។«យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ គម្រោងស្អាត បានបើកដំណើរកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដើម្បីអប់រំប្រជាជនឲ្យផ្លាស់ប្តូរឥរិយាបថក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់ផ្សេងៗ នៅរាជធានីភ្នំពេញ។ ឆ្លងកាត់រយៈពេល២ឆ្នាំនៃគម្រោងនេះកន្លងមក លោក ហៃ ភិរម្យ កត់សំគាល់ថា យើងមិនរំពឹងថាពលរដ្ឋអាចប្តូរឥរិយាបថក្នុងការចោលសំរាមបានងាយនោះទេ ពោលត្រូវពេលវេលាវែងឆ្ងាយទៀតដើម្បីអប់រំពលរដ្ឋក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមទៅតាមបច្ចេកទេស។