ភ្ញៀវប្រចាំថ្ងៃ - លោក ហៃ ហ៊ុនឡេង៖ «ឱកាសការងារថ្មីៗ ទាមទារឲ្យអ្នករកការងារធ្វើ
Description
ក្រសួងការងារ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ នឹងរៀបចំពិព័រណ៌ការងារធំមួយប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកានេះ ដោយមានក្រុមហ៊ុន សហគ្រាសឯកជនធំៗចំនួន១៥០ ចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ។ លោក ហៃ ហ៊ុនឡេង នាយកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ពិព័រណ៌ការងារនេះ នឹងផ្តល់ឱកាសការងារគ្រប់ប្រភេទដល់យុវជនខ្មែរ ប្រមាណ២ម៉ឺនមុខតំណែង និងតម្រូវឲ្យអ្នកស្វែងរកការងារធ្វើ កាន់តែមានសមត្ថភាព និងបទពិសោធន៍ ប្រកបដោយការប្រកួតប្រជែង។