ភ្ញៀវប្រចាំថ្ងៃ - ​​​លោក ជុក​ ជំនោរ​៖ «​ការ​ជម្រុញ​អេកូ​ទេស​ចរណ៍ គឺ​ជា​ការ​អភិវឌ្ឍ​សហ​គមន
Listen now
Description
ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បើក​វេទិកា​ជាតិ​អេកូ​ទេស​ចរណ៍​លើក​ទី១ អម​ជាមួយ​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់ គោល​នយោ​បាយ​អេកូ​ទេសចរណ៍(២០១៩-២០៣០)។ លោក ជុក ជំនោរ អ្នក​នាំ​ពាក្យ​ក្រសួង​ទេស​ចរណ៍ ថ្លែង​ថា​ការ​ជួប​ជុំ​គ្នា​ជជែក​រឿង​អេកូ​ទេសចរណ៍​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ដាក់​ចេញ​នូវ​យន្ត​ការ​ជម្រុញ​ការ​អភិវឌ្ឍ​សហគមន៍​អេកូទេស​ចរណ៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​។ ដោយ​ឡែក ទាក់​ទង​ទៅ​នឹង​គម្រោង​ទាក់​ទាញ​ទេសចរ​ផ្ទះ​ទីពីរ ឬ​ទេសចរ​វ័យ​ចំណាស់ ចូល​និវត្តន៍​ពី​បរទេស ត្រូវ​បាន​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា កំពុង​តែ​មាន​ដំណើរ​ការ​ជា​បណ្តើរៗ​ហើយ​។