ភ្ញៀវប្រចាំថ្ងៃ - លោកអំ សំអាត៖បើអគារពន្ធនាគារថ្មីដាក់តែអ្នកទោសមានលុ
Description
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ បានទាញយកអគារពន្ធនាគារថ្មីដ៏ទំនើបដែលទើបសាងសង់រួចរាល់ពីក្រុមហ៊ុនឯកជនមកគ្រប់គ្រងដោយខ្លួនឯងវិញ។ ទោះជាបែបនេះក្តី អង្គការការពារសិទ្ធិមនុស្សលីកាដូនៅតែមានការព្រួយបារម្ភចំពោះសិទ្ធិនៃអ្នកជាប់ទោស។ លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានអះអាងថា បើសិនអគារពន្ធនាគារថ្មីនេះ ដាក់តែអ្នកទោសដែលមានលុយនោះ វានឹងធ្វើឱ្យមានភាពមិនស្មើរវាងអ្នកទោស និង អ្នកទោសនៅក្នុងពន្ធនាគារ។