ភ្ញៀវប្រចាំថ្ងៃ - លោក ឈុំ សុជាតិ៖ កងទ័ពដាច់ខាតនឹងអនុវត្តន៍បទបញ្ជា ដើម្បីការ
Description
កងកម្លាំងចំរុះខេត្តបន្ទាយមានជ័យនឹងបើកការហ្វឹកហាត់រួមគ្នា នៅថ្ងៃទី០១ ខែវិច្ឆិកានេះ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។ យ៉ាងណាក្តី ការប្រមូលផ្តុំកងកម្លាំងក្នុងខេត្តបន្ទាយមានជ័យនេះ ត្រូវបានគេមើលឃើញថា គឺជាការប្រមូលផ្តុំកម្លាំង ដើម្បីត្រៀមវិធានការទប់ទល់នឹងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កងទ័ពដាច់ខាតមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី បង្កអសន្តិសុខនៅតាមព្រំដែនបានឡើយ។