ភ្ញៀវប្រចាំថ្ងៃ - លោកស្រី បុណ្យ រចនា៖ សង្គមមួយនឹងគ្មានសន្តិភាពនិងការអភិវឌ្ឍន
Description
អង្គការសង្គមស៊ីវិលចំនួន ២១ស្ថាប័ន ដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងាររបស់កម្មករនិយោជិត និងសមភាពយេនឌ័រនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី ១ខែធ្នូ ម្សិលមិញ ដើម្បីស្នើសុំជាថ្មីនូវដំណោះស្រាយលើបញ្ហាអាទិភាពចំនួន ១១ចំនុចទាក់ទងនឹងស្ត្រី។ ការស្នើជាថ្មីនេះ គឺស្របពេលនឹងយុទ្ធនាការ១៦ថ្ងៃលុបបំបាត់អំពើហិង្សាលើស្ត្រី។ លោកស្រី បុណ្យ រចនាជា នាយិការអង្គការក្លាហានជាអង្គការមួយក្នុងចំណោមនោះបានលើកឡើងថា សង្គមមួយនឹងគ្មានសន្តិភាពនិងការអភិវឌ្ឍន៍ទេ បើស្ត្រីនៅតែរងការរំលោភបំពាន។