ភ្ញៀវប្រចាំថ្ងៃ - លោកស្រី ភឿង សកុណា៖ ព្រឹត្តិការណ៍សិល្បៈ «រាត្រីចងចាំ» នឹងបង្ហាញពី
Description
ប្រទេសកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំ» នៅទីលានជល់ដំរី នៃក្រុងសៀមរាបនាថ្ងៃទី២៨ វិច្ឆិកា ខាងមុខ ដើម្បីរំលឹកដល់ថ្ងៃដែលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ គឺជាការសម្តែងល្ខោនខោល និងមានគោលដៅចង់ឲ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល១ឆ្នាំកន្លងទៅ។