ភ្ញៀវប្រចាំថ្ងៃ - លោក ប៊ុន បារាំង៖ «អាកាសធាតុមិនអំណោយផល និងកង្វះកំលាំងពលកម្ម តម
Description
ប្រទេសកម្ពុជាបានបង្វែរមុខព្រួញនាំអំបិលពីឥណ្ឌា ជំនួសឲ្យការនាំអំបិលចិនដែលឡើងថ្លៃដើម្បីឲ្យទាន់រដូវកាលធ្វើប្រហុកនាខ្នើតខាងមុខ។ កាលពីពេលថ្មីៗនេះ កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាចំនួន៥ពាន់តោន ហើយនឹងបន្តនាំចូលបន្ថែមទៀត ដើម្បីផ្គត់ផ្គង់កង្វះខាតអំបិលប្រើប្រាស់ក្នុងស្រុក ដែលនៅឆ្នាំ២០១៩នេះ តម្រូវការអំបិលទូទាំងប្រទេសមានរហូតដល់១០ម៉ឺនតោន។ លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិល កំពត-កែប បានថ្លែងថា កម្ពុជានឹងប្រឈមកង្វះខាតអំបិលជារៀងរាល់ឆ្នាំ ប្រសិនបើអាកាសធាតុនៅតែមិនអំណោយផល រួមនឹងកង្វះខាតកំលាំងពលកម្ម។