Description
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា នៅឆ្នាំ១៩៧៨ ប៉ុល ពត និងក្រុមខ្លួនសម្រេចចិត្តបោសសម្អាតថ្នាក់ដឹកនាំនៃភូមិភាគបូព៌ាដែលពួកខ្លួនចោទថា ក្បត់អង្គការ។ កាលណោះ ទង្វើនេះជំរុញឱ្យកម្មាភិបាលនិងយោធាខ្មែរក្រហមភូមិភាគបូព៌ាច្រើនសិបនាក់ ក្នុងនោះរួមមានជាអាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់ចូលព្រៃ ឆ្លងដែនទៅវៀតណាម រួចហើយ បញ្ចុះបញ្ចូលវៀតណាម ឱ្យជួយពួកគេ ធ្វើសង្គ្រាមរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត។ ព្រឹត្តិការណ៍បោសសម្អាតភូមិភាគបូព៌ានេះ នាំយ៉ាងលឿនរហ័សទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជានិងវៀតណាម។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយរៀបរាប់ពីសង្គ្រាមដែលផ្ទុះឡើងនៅថ្ងៃ២៥ធ្នូ១៩៧៨។ តែពីរសប្តាហ៍ប៉ុណ្ណោះវៀតណាមវាយរំលំរបប ប៉ុល ពត។
ក្រោយពីបាននិយាយរៀបរាប់ពីបដិវត្តន៍និងរបបខ្មែរក្រហមអស់ជាច្រើនសប្តាហ៍ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើទំព័រដ៏ខ្មៅរងងិតមួយនេះនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ ក្រោយពីបានដួលរលំនៅថ្ងៃ៧មករា១៩៧៩ហើយ...
Published 04/29/19
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរបក្សនិងនៅក្នុងជួររដ្ឋាភិបាលនៃរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។...
Published 04/08/19
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ...
Published 02/25/19