ភូមិសាស្រ្តនយោបាយ - ​របប ប៉ុល ពត​៖ ខ្មែរ​សម្លាប់​ខ្មែរ​?​
Listen now
Description
ក្រោយ​ពី​បាន​និយាយ​រៀបរាប់​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​សប្តាហ៍ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន បិទ​បញ្ចប់​ការ​សិក្សា​ទៅ​លើ​ទំព័រ​ដ៏​ខ្មៅរ​ងងិត​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ក្រោយ​ពី​បាន​ដួល​រលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩​ហើយ ហេតុអ្វី​បាន​ជា​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម​ ទាំង​យោធា​និង​ទាំង​នយោបាយ បន្ត​មាន​ដង្ហើម​ត​ទៅ​ទៀត​ ត​រហូត​ដល់​ឆ្នាំ​១៩៩៩? តើ​កម្ពុជា​ប្រជាធិបតេយ្យ​ពិត​ជា​បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍​មែន​ឬ​ទេ? តើ​ហេតុអ្វី​បាន​ជា​របប ប៉ុល ពត សាហាវ​ព្រៃផ្សៃ​ដល់​ម្លឹង និង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ច្រើន​ដល់​ម្លឹង ក្នុង​រយៈ​ពេល​មួយ​យ៉ាង​ខ្លី​? សូម​អញ្ជើញ​ស្តាប់​ចម្លើយ​បែប​សង្ខេប​និង​បែប​សំយោគ ជា​ថ្មី​ឡើង​វិញ​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់។ 
More Episodes
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា...
Published 04/22/19
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​បក្ស​និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨។...
Published 04/08/19
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​មូល​ហេតុ​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​កាប់​សម្លាប់​រង្គាល​គ្មាន​រើស​មុខ...
Published 02/25/19