ហេតុអ្វីទាល់តែមានអ្នកជំងឺស្លាប់ ទើបដឹងថា មន្ទីរពេទ្យ សុងហាក់ ម៉ារីណា បើកដោយគ្មានច្បាប់?
Listen now
Description
មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សុង​ហាក់ ម៉ារីណា ​បាន​ដំណើរការ​ផ្តល់​សេវា​ដោយ​គ្មាន​ច្បាប់​ ខណៈ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ស្ត្រីម្នាក់​អាយុ​៤១​ឆ្នាំ និង​ក្មេង​អាយុ​៣​ឆ្នាំ​ម្នាក់​(រស់) ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃមួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។​ តាមសមត្ថ​កិច្ច ស្ត្រីដែល​ស្លាប់​នោះគឺ​ដោយសារ​តែ​មាន​ប្រតិ​កម្ម​ពី​ការ​ចាក់​ថ្នាំ​។ ​ករណី​នេះ​ត្រូវ​បាន​អ្នក​តាម​ដានសង្គម​យល់​ឃើញ​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស៊ី​ជម្រៅ ​ព្រោះនេះ​ជា​ទង្វើ​អសីលធម៌​៕
More Episodes
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ព្រមៗគ្នានៅថ្ងៃទី២១ ខែវិច្ឋិកា ឆ្នាំ២០២៤នេះថា កម្ពុជា និងថៃកំពុងបន្តការចរចាគ្នានៅឡើយចំពោះបញ្ហា«កោះគុត»។ ការចេញមុខមកបញ្ជាក់របស់នាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីពេលនេះត្រូវបានអ្នកតាមដាននយោបាយខ្មែរខ្លះយល់ឃើញថា...
Published 11/21/24
នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។...
Published 11/19/24