Episodes
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ព្រមៗគ្នានៅថ្ងៃទី២១ ខែវិច្ឋិកា ឆ្នាំ២០២៤នេះថា កម្ពុជា និងថៃកំពុងបន្តការចរចាគ្នានៅឡើយចំពោះបញ្ហា«កោះគុត»។ ការចេញមុខមកបញ្ជាក់របស់នាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីពេលនេះត្រូវបានអ្នកតាមដាននយោបាយខ្មែរខ្លះយល់ឃើញថា គឺនៅមិនទាន់គ្រប់គ្រាន់សម្រាប់រំងាប់ក្តីកង្វល់របស់ពលរដ្ឋខ្មែរ និងអ្នកវិភាគខ្លះទៀតគាំទ្រដល់យន្តការធ្វើការងាររបស់រដ្ឋាភិបាល។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏ទទួលស្គាល់ថា...
Published 11/21/24
មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សុង​ហាក់ ម៉ារីណា ​បាន​ដំណើរការ​ផ្តល់​សេវា​ដោយ​គ្មាន​ច្បាប់​ ខណៈ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ស្ត្រីម្នាក់​អាយុ​៤១​ឆ្នាំ និង​ក្មេង​អាយុ​៣​ឆ្នាំ​ម្នាក់​(រស់) ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃមួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។​ តាមសមត្ថ​កិច្ច...
Published 11/20/24
នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា...
Published 11/19/24
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​បើក​កិច្ច​ពិភាក្សា​ជុំវិញ​ព្រឹត្តិ​ការណ៍​ថ្មីៗ​រវាង​កម្ពុជា និង​ថៃ។ ​ក្នុង​នោះ បញ្ហា​កោះគុត​ត្រូវ​បាន​អ្នកនយោបាយ​មួយ​ចំនួន​យក​មក​ធ្វើ​ជា​ប្រធាន​បទ​ពិភាក្សា​យ៉ាង​ក្តៅ​គគុក​នាប៉ុន្មាន​ថ្ងៃ​មក​នេះ​។​ មន្ត្រីមួយ​ចំនួន​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​លើក​ឡើង​ថា ​បញ្ហា​កោះគុត​ជា​ប្រធាន​បទ​មួយ​ដែល​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា និង​អ្នក​នយោបាយ​ប្រឆាំង​របស់​ថៃ​តែង​លើក​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​។​...
Published 11/18/24
លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី ១៣វិច្ឆិកាកន្លងទៅ។ យោងតាមតុលាការខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ត្រូវបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ក្នុងបទចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រឿងនេះធ្វើឲ្យអ្នកនយោបាយរស់នៅក្រៅប្រទេស នៅតែមិនអស់ចិត្ត និងប្រតិកម្មជាហូរហែ។ ពួកគេមិនអស់ចិត្តព្រោះលោក ស៊ន តារា ជាអ្នកអធិប្បាយនយោបាយដ៏លេចធ្លោមួយនៅលើបណ្តាញសង្គម ដែលតែងរិះគន់មិនសំចៃ សកម្មភាពរដ្ឋាភិបាលកម្ពុជា។ ក្រុមអ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស យល់ថា...
Published 11/17/24
គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ឈ្មួញ​រក​ស៊ី ​យ៉ាងតិច​៧ ​នាក់ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​សូប៉ាន់​រត់​ការ​ដើម្បី​ឡើង​តំណែង​តាម​រយៈ​លោក លី សាម៉េត​ ខណៈ​ លោក ​លី សាម៉េត ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទឆ​បោក និង​ពី​បទ «សមគំនិត​ក្នុងបទ​ជំនួញ​ឥទ្ធិ​ពល​អកម្ម»​។​ តើ​ការ​បន្ត​ចាប់​មនុស្ស​ពាក់​ព័ន្ធ​លោក ​លី សាម៉េត ​ជាយុទ្ធនាការ​បោស​សំអាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ ឬ​យ៉ាង​ណា?​
Published 11/13/24
កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចដែលអាចធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ប្រយោជន៍មួយចំនួន ដូចជាភាពអនុគ្រោះពន្ធគយ។ ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គមមើលឃើញពីផលវិជ្ជមាន និងអវិជ្ជមានចំពោះការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងម៉េចខ្លះដើម្បីចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?។
Published 11/12/24
សារ​ព័ត៌​មាន The Sunday Guardian របស់​ឥណ្ឌា​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា​ រដ្ឋ​បាល​អាមេរិក​របស់​លោក ចូ បៃដិន ​ស្ថិត​នៅ​ពី​ក្រោយ​ផែន​ការ​ធ្វើ​បដិវត្តន៍​ពណ៌នៅ​កម្ពុជា​ដោយ​យក​គំរូ​តាម​ប្រទេស​បង់​ក្លា​ដែស​។​ សារ​ព័ត៌​មាន​ដដែល​បាន​អះអាង​ពី​ការ​ទទួល​បាន​ឯក​សារ​មួយ​ដែល​បង្ហាញ​ថា​ អ្នកដែល​រៀប​ចំ​គម្រោង​ធ្វើ​បដិវត្តន៍ពណ៌​នៅ​កម្ពុជា​ គឺ​ជា​ភ្នាក់​ងារ​ចម្រុះ​ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេ​រិក...
Published 11/11/24
ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ អស់រយៈពេលជាង១០ខែមកនេះ កម្ពុជានិងចិន បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ប៉ុន្តែអ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ តើរយៈពេលជាង១០ខែមកនេះ ព្រឹត្តិការណ៍នៃឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន បានហុចផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍កម្ពុជា?
Published 11/10/24
ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ជា​ថ្ងៃ​ខួប​៧១​ឆ្នាំដែល​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពី​បារាំង​។​ អ្នក​តាម​ដាន​នយោបាយ សុទ្ធ​តែ​បាន​អប​អរ​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​មួយ​នេះ ​និង​បាន​កត់​សំគាល់​ពី​ការ​វិវត្ត​មួយ​ចំនួន​ទាក់​ទង​នឹង​ឯក​រាជ្យ​ភាព​នេះ ​ពិសេស​នៅ​ខណៈ​ពេល​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខាង​ភូមិ​សាស្ត្រ​នយោ​បាយ រវាង​មហា​អំណាច​អាមេរិក និង​ចិន​ ។​ នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​នេះ ​តើ​កម្ពុជា​គួរ​រក្សា​គោល​ជំហរ​បែបណា​ចំពោះ​នយោបាយ​ការ​បរទេស​របស់​ខ្លួន​?​
Published 11/09/24
មួយរយៈពេលចុងក្រោយនេះ បណ្តាញសារព័ត៌មានធំៗក្នុងប្រទេសថៃបានលើកយកសំណុំរឿងតំបន់ប្រេងត្រួតស៊ីគ្នាមកផ្សព្វផ្សាយយ៉ាងព្រោងព្រាត ខណៈក្រុមជាតិនិយមថៃបានស្នើឱ្យរដ្ឋាភិបាលថៃលុបចោល អនុស្សារណៈនៃការយោគយល់ (MOU) ស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ OCA កាលពីឆ្នាំ ២០០១។ អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកុំនៅស្ងៀមដោយត្រូវធ្វើយ៉ាងណា ជជែកជាមួយរដ្ឋាភិបាលថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រដែលត្រួតស៊ីគ្នាឱ្យបានចប់ ដើម្បីទទួលផលប្រយោជន៍ជាតិ និងថា កម្ពុជាត្រូវហ៊ានបើកមុខការចរចារជាមួយថៃ។...
Published 11/08/24
លទ្ធផល​បឋមនៃ​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិក​បង្ហាញថា ​លោក ដូណាល់ ត្រាំ ​មកពីគណបក្ស​សាធារណរដ្ឋបានជាប់ឆ្នោត​ជា​ប្រធានាធិបតីទី​៤៧ កាលពីថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ ពិភពលោក​ក៏ដូចកម្ពុជា​បានបង្ហាញនូវទស្សនៈ​យល់ឃើញផ្សេងៗគ្នា​ដោយយោងទៅលើ​អត្ថប្រយោជន៍របស់​ប្រទេសនីមួយៗ​ ដែលមាន​ទំនាក់ទំនងជាមួយ​សហរដ្ឋអាមេរិក​។ ទោះយ៉ាងណា ​គណបក្សនយោបាយ​នានា​នៅកម្ពុជា ​ដែលមាន​ទំនោរទៅរក​បេក្ខជន​ប្រធានាធិបតី​អាមេរិកមកពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​បានសម្តែងនូវ​ការគោរព...
Published 11/07/24
នៅសហរដ្ឋអាមេរិក លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីក្នុងថ្ងៃទី៥ វិច្ឆិកានៅមិនទាន់បានប្រកាសនៅឡើយទេ។ តែលទ្ធផលបឋមបានបង្ហាញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា លោកដូណាល់ ត្រាំមកពីគណបក្សសាធារណរដ្ឋទទួលបានសំឡេងនាំមុខច្រើនជាងលោកស្រីខាម៉ាឡា ហារីសមកពីគណបក្សប្រជាធិបតេយ្យ។ ទោះយ៉ាងណា និងបើតាមមើលទៅ លោកដូណាល់ ត្រាំនឹងក្លាយជាប្រធានាធិបតីថ្មីទី៤៧ របស់អាមេរិក ព្រោះមិនទាន់អីផង ថ្នាក់ដឹកនាំបរទេសបាននាំគ្នាផ្ញើសារអបអរលោកត្រាំ។ ចំណែកនៅកម្ពុជា អ្នកតាមដាននយោបាយ និងសង្គមបានយល់ឃើញផ្សេងៗគ្នា...
Published 11/06/24
ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន ម៉ាណែតបានលើកឡើងពីការបន្ដអនុគ្រោះពន្ធលើវិស័យអប់រំដើម្បីជួយសម្រួលបន្ទុកចំណាយដល់សាកលវិទ្យាល័យ សាលារៀន ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្ស។ ក្រោយការលើកឡើងរបស់លោកហ៊ុន ម៉ាណែត សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជាក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៥។ តែទោះមានការអនុគ្រោះពន្ធក្នុងវិស័យអប់រំ និងការមិនដំឡើងថ្លៃសិក្សានៅតាមសាកលវិទ្យាល័យរដ្ឋ និងឯកជនក៏ដោយក៏អ្នកតាមដានសង្គម និងអ្នកជំនាញក្នុងវិស័យអប់រំយល់ថា...
Published 11/05/24
អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា ​វប្បធម៌​ និង​ការសិក្សាពី​ប្រវត្តិ​សាស្ត្រ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ឲ្យ​អាជ្ញាធរ​វៀត​ណាម​បើក​ទូលាយ​ពី​បញ្ហា​ទាំង​នេះ​។​ ការ​លើក​ឡើង​នេះ​កើត​ឡើង​ ចំពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដង្ហែ​អង្គ​កឋិនទាន​មួយ​ទៅកាន់​ទឹក​ដីខ្មែរ​កម្ពុជា​ក្រោមនៅ​ថ្ងៃ​ទី​៤ ​វិច្ឆិកា​នេះ​។​ ក្នុង​ពេល​ជា​មួយ​គ្នា ​មាន​សេចក្តី​រាយការណ៍​ពី​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នក​សារ​ព័ត៌​មាន​ដែល​ទៅ​តាម​អង្គកឋិន​ទាន​ថា​...
Published 11/04/24
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រមុខដឹកនាំអតីតបក្សប្រឆាំង​ លោក សម រង្ស៊ី បានប្រកាសពីការបង្កើតចលនាជាតិខ្មែរតស៊ូ ដើម្បីតំណាងឆន្ទៈប្រជាពលរដ្ឋខ្មែរនៅលើឆាកអន្តរជាតិ។ លោកថា ចលលានេះ គឺជាការទាមទារលទ្ធិប្រជាធិបតេយ្យ និងរំដោះកម្ពុជាចេញពីកណ្តាប់ដៃរបស់គណបក្សកាន់អំណាច។ ក៏ប៉ុន្តែបក្សកាន់អំណាច ចាត់ទុកថា ចលនារបស់ លោក សម រង្ស៊ី គឺជាចេតនាផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ និងថា ចលនានេះ មិនមានឥទ្ធិពលអ្វីលើស្ថានការណ៍នយោបាយនៅកម្ពុជាឡើយ។
Published 11/03/24
នៅក្នុង​ទិវា​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នក​សារ​ព័ត៌​មាន ​ថ្ងៃទី​២ ខែ​វិច្ឆិកា មាន​អង្គការ​សារ​ព័ត៌​មាន ​និង​អង្គការ​សិទ្ធិ​មនុស្ស ជា​ច្រើន ស្ថា​ប័ន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​ស្នើ​រដ្ឋា​ភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​ឃាត​កម្ម​លើ​អ្នក​សារ​ព័ត៌​មាន​នៅ​កម្ពុជា​។​ បើ​តាម​សេចក្តី​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ គិត​ពី​ឆ្នាំ១៩៩៤​មក​ អ្នក​សារព័ត៌​មាន​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់ ​១៥​ នាក់​ ត្រូវ​បាន​សម្លាប់​ ហើយ​ថា​ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌​នៅ​ឡើយ​៕
Published 11/02/24
នៅថ្ងៃសុក្រទី ០១ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA ទៅកាន់គណៈកម្មាការជំនាញត្រួតពិនិត្យ។ អ្នកតាមដានសង្គមបង្ហាញការសាទរចំពោះការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តែទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពកាន់តែច្បាស់ចំពោះការសម្រេចដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាបានដកខ្លួនរួចជាស្រេច និងថា...
Published 11/01/24
លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ នេះ បេក្ខជនដែលប្រលងជាប់សញ្ញាបត្របាក់ឌុបមានចំនួនជិត៨០% ដែលក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A បានកើនរហូតដល់ជាង ២ ២០០នាក់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង ១ ៦០០នាក់។ ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស ផ្សេងៗទៀតក៏មានការកើនឡើងដែរ។ តើកំណើនចំនួនសិស្សប្រលងជាប់និទ្ទេសA និងនិទ្ទេសខ្ពស់ផ្សេងៗទៀតជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យអប់រំខ្មែរ ឬយ៉ាងណា?
Published 10/31/24
កាលពីថ្ងៃទី២៤ ​ខែតុលា ឆ្នាំ២០២៤​ ក្រសួងទេសចរណ៍បាន​សម្រេចលើកលែងការបង់​ពន្ធអាករប្រចាំខែគ្រប់ប្រភេទ​ដល់អាជីវកម្មទេសចរណ៍ក្នុ​ងខេត្តសៀមរាប​ចាប់ពីខែកក្កដា​ ឆ្នាំ២០២៤ ​រហូតដល់ដំណាច់ខែមិថុនា​ ឆ្នាំ២០២៥។ ​តែពន្ធអាករ​លើតម្លៃបន្ថែម ​និង​ពន្ធអាករលើ​ការស្នាក់នៅនឹង​មិនត្រូវ​បានលើកលែងទេ។ ​ក្រៅពីនេះ​ រដ្ឋក៏លើកលែង​ពន្ធអាករលើប្រាក់​ចំណូល​ប្រចាំឆ្នាំ​២០២៤ ​ហើយ​អាជីវកម្ម​ទេសចរណ៍​ក៏មិនទទួលរង​នូវការ​ធ្វើសវនកម្ម​ពន្ធដារ​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២៤​ដែរ។ ​អ្នកជំនាញ​វិស័យទេសចរណ៍​ខ្លះ​បង្ហាញពីការ​យល់ស្រប...
Published 10/29/24
កិច្ច​ប្រ​ជុំ​ស្តីពី​ជីវៈ​ចម្រុះ​លើក​ទី​១៦ (COP16) កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​កូឡុំ​ប៊ី​តាំង​ពី​ថ្ងៃ​ទី​២១​ តុលា ​និងគ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ  ២០២៤។ ​នៅ​ក្នុង​ឱកាស​នេះ​ អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៤​ស្ថាប័នស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចូល​រួម​ជា​មួយ​យុវជន​ ព្រះសង្ឃ ​ជន​ជាតិ​ដើម​ភាគ​តិច និង​សហគមន៍​មូល​ដ្ឋានដើម្បី​ការ​ពារ អភិរក្ស​ព្រៃ​ឈើ និង​រក្សា​ជីវ​ចម្រុះ​នៅ​កម្ពុជា​។​ ក្រុម​សកម្ម​ជន​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​អះ​អាង​ថា​កន្លង​មក...
Published 10/28/24
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រទី២៥តុលា បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលគ្រោងចំណាយជាង៣៧ពាន់លានរៀល ឬស្មើនឹងប្រមាណជាង៩ពាន់៤រយលានដុល្លារ។ ចំនួននេះមានការកើនឡើងប្រមាណជាង៤០០លានដុល្លារ បើធៀបនឹងគម្រោងចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៤ ដែលមានចំនួនជាង៨ពាន់៩រយលានដុល្លារ។ អ្នកតាមដានសង្គម យល់ថា ការបង្កើនគម្រោងចំណាយរបស់រដ្ឋាភិបាល គឺដើម្បីទប់ទល់នឹងចំនួនមន្ត្រីរាជការដែលមានកំណើនកាន់តែច្រើន។ តែអ្នកជំនាញលើកឡើងថា កំណើនការចំណាយនេះស្ថិតក្នុងភាពវិជ្ជមាន...
Published 10/27/24
របាយ​ការណ៍​របស់​គម្រោង​យុត្តិ​ធម៌​ពិភព​លោក​ (WJP) ឆ្នាំ​២០២៤​នេះ ​បង្ហាញ​ថា​ កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជិត​បាត​តារាង​ពាក់​ព័ន្ធ​នឹង​កម្រិត​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម​កម្ពុជា ​ពោលគឺ​ជាប់​លេខ​១៤១ ​ក្នុង​ចំណោម​១៤២​ប្រទេស​។​ តាម​ការ​វាយ​តម្លៃ​ដដែល​នេះ ​មូល​ហេតុ​ដែល​យុត្តិ​ធម៌​នៅ​កម្ពុជា​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ​គឺ​មក​ពី​រដ្ឋាភិ​បាល​នៅតែ​ប្រើ​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​តុលា​ការ​ ជា​ពិសេស​រឿង​ក្តី​ធំៗ​ទាក់​ទង​នឹង​នយោបា​យ​។​ ប៉ុន្តែ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ ចាត់​ទុក​ថា...
Published 10/26/24
កេរ្តិ៍ឈ្មោះកម្ពុជា បានបន្តរងស្រោចទៅដោយភាពកខ្វក់ជាថ្មីម្តងទៀត ដោយសារការចុះផ្សាយរបស់កាសែតបរទេសទាក់ទងនឹងបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត និងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងត្រឹមពីរសប្តាហ៍ចុងក្រោយ មានសារព័ត៌មានអង់គ្លេស និងកូរ៉េ បានបន្តចុះផ្សាយអំពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាប្រព័ន្ធ និងទាញសញ្ញាប្រាប់ពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នចំពោះប្រទេសកម្ពុជា។ អ្នកឃ្លាំមើលបង្ហាញក្តីកង្វល់កាន់តែខ្លាំងពីកេរ្តិ៍ឈ្មោះកម្ពុជា...
Published 10/25/24