តើអាមេរិកពិតជានៅពីក្រោយគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា ឬ
Description
សារព័ត៌មាន The Sunday Guardian របស់ឥណ្ឌាបានផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា រដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន ស្ថិតនៅពីក្រោយផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដោយយកគំរូតាមប្រទេសបង់ក្លាដែស។ សារព័ត៌មានដដែលបានអះអាងពីការទទួលបានឯកសារមួយដែលបង្ហាញថា អ្នកដែលរៀបចំគម្រោងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដោយសហការជាមួយអ្នកនយោបាយប្រឆាំងរបស់កម្ពុជាក្រោមលេសបាតុកម្មប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ តែអ្នកនយោបាយខ្លះហាក់ដូចជាមិនចង់ជឿលើការចុះផ្សាយនេះទេ និងចង់ឲ្យភាគីពាក់ព័ន្ធចេញមុខបំភ្លឺលើព័ត៌មានចុះផ្សាយរបស់ The Sunday Guardian៕
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះដំណើរការនៃគម្រោងសាងសង់ព្រែកជីកហ្វូណន ថាមិនមានការរាំងស្ទះដោយសារបញ្ហាខ្វះខាតថវិកាឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកនយោបាយមួយចំនួន រិះគន់ថា...
Published 11/24/24
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសថា នឹងឈប់ផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស្រាបៀរដែលចែកចាយនៅក្នុងស្រុកទៀតហើយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនស្រាបៀរចំនួន៧រួចហើយ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។...
Published 11/23/24