ហេតុអ្វីបញ្ហាព្រែកជីកហ្វូណនត្រូវលើកមកជជែកជាថ្មីដោយអ្នកនយោបាយនិងសារព័ត៌មានបរទេស?
Listen now
Description
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះដំណើរការនៃគម្រោងសាងសង់ព្រែកជីកហ្វូណន ថាមិនមានការរាំងស្ទះដោយសារបញ្ហាខ្វះខាតថវិកាឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកនយោបាយមួយចំនួន រិះគន់ថា​ គម្រោងព្រែកជីកហ្វូណនត្រូវរាំងស្ទះ ដោយសារតែកង្វះថវិកាពីចិនក្នុងការសាងសង់គម្រោងនេះ។ ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍សង្គម យល់ឃើញថា ការលើកបញ្ហាព្រែកជីកហ្វូណនមកជជែកជាថ្មីនេះ គឺដោយសារតែកង្វះការសិក្សាពីការអនុវត្តគម្រោងព្រែកជីកមួយនេះ ឲ្យបានជោគជ័យ។
More Episodes
ប្រ​មុខ​រដ្ឋាភិ​បាល​កម្ពុជា នៅ​ថ្ងៃ​ទី​២១​ វិច្ឆិកា ឆ្នាំ​២០២៤ ​បាន​ប្រកាសថា នឹង​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​ដែល​ចែក​ចាយ​នៅ​ក្នុង​ស្រុក​ទៀត​ហើយ ​ខណៈ​បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ស្រាបៀរ​ចំនួន​៧​រួច​ហើយ សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​។​...
Published 11/23/24
មហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានចាប់ផ្តើមជាផ្លូវការនៅទីក្រុងភ្នំពេញ។ កិច្ចប្រជុំ ICAPP លើកទី១២នេះ បានធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន...
Published 11/22/24