សិស្សជាប់និទ្ទេស A កើនឡើងជាការឆ្លុះបញ្ចាំងភាពល្អប្រសើរនៃវិស័យអប់រំខ្មែរ?
Listen now
Description
លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ នេះ បេក្ខជនដែលប្រលងជាប់សញ្ញាបត្របាក់ឌុបមានចំនួនជិត៨០% ដែលក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A បានកើនរហូតដល់ជាង ២ ២០០នាក់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង ១ ៦០០នាក់។ ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស ផ្សេងៗទៀតក៏មានការកើនឡើងដែរ។ តើកំណើនចំនួនសិស្សប្រលងជាប់និទ្ទេសA និងនិទ្ទេសខ្ពស់ផ្សេងៗទៀតជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យអប់រំខ្មែរ ឬយ៉ាងណា?
More Episodes
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះដំណើរការនៃគម្រោងសាងសង់ព្រែកជីកហ្វូណន ថាមិនមានការរាំងស្ទះដោយសារបញ្ហាខ្វះខាតថវិកាឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកនយោបាយមួយចំនួន រិះគន់ថា​...
Published 11/24/24
ប្រ​មុខ​រដ្ឋាភិ​បាល​កម្ពុជា នៅ​ថ្ងៃ​ទី​២១​ វិច្ឆិកា ឆ្នាំ​២០២៤ ​បាន​ប្រកាសថា នឹង​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​ដែល​ចែក​ចាយ​នៅ​ក្នុង​ស្រុក​ទៀត​ហើយ ​ខណៈ​បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ស្រាបៀរ​ចំនួន​៧​រួច​ហើយ សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​។​...
Published 11/23/24