ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ - ពេលដាក់ជើងជាន់ដីកម្ពុជា៖ តើនឹងមានសេណារីយោ
Description
គិតត្រឹមថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានបន្តប្តេជ្ញាចិត្តថា នឹងធ្វើមាតុភូមិនិវត្តន៍តាមការគ្រោងទុក បើទោះបីជាត្រូវបូជាជីវិត និងសេរីភាពរបស់ខ្លួនក៏ដោយ។ យ៉ាងណាក៏ដោយ ប្រសិនបើអតីតប្រធានគណបក្សប្រឆាំង ចូលមកកាន់ប្រទេសកម្ពុជាដោយមិនមានការបើកភ្លើងខៀវពីរដ្ឋាភិបាលមែន តើនឹងមានសេណារីយោអ្វីខ្លះ អាចកើតឡើងចំពោះលោក សម រង្ស៊ី? ខណៈអ្នកវិភាគនិងអ្នកតាមដាននយោបាយនៅកម្ពុជាបានមើលឃើញថា លោក សម រង្ស៊ី នឹងត្រូវរដ្ឋាភិបាលចាប់ខ្លួន ដោយគេចមិនផុតឡើយ។ តើហេតុអ្វី?