Episodes
ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ បាន​ថ្លែង​ការពារ និង​លើក​ទឹក​ចិត្ត​កីឡាករ​បាល់​ទាត់​កម្ពុជា គឺ​កែវ សុខ​ផេង ដែល​ត្រូវ​បាន​មជ្ឈ​ដ្ឋាន​មួយ​ចំនួន​រិះគន់ និង លាប​ពណ៌​បំបាក់​ទឹក​ចិត្ត​ថា ជា​កូន​ជន​ជាតិ​វៀត​ណាម បន្ទាប់​ពី​ក្រុម​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​វៀត​ណាម​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលី​ពីន​។ លោក​នាយក​រដ្ឋ​មន្រ្តី​មិន​ចង់​ឱ្យ​មាន​ការ​លាប​ពណ៌​បែប​នេះ​កើត​ឡើង​នៅ​កម្ពុជា​ទៀត​ទេ​។ ជា​ការ​កត់​សម្គាល់ នេះ គឺ​គ្រាន់​តែ​ជា​ករណី​មួយ​ប៉ុណ្ណោះ...
Published 12/12/19
នៅ​ក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០ធ្នូ ម្សិល​មិញ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក​ថា លោក​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​លើ​សិទ្ធិ​មនុស្ស ដែល​ជា​មូល​ដ្ឋាន​គ្រឺះ​នៃ​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​។ ក៏​ប៉ុន្តែ​ការ​លើក​ឡើង​ដូច្នេះ បាន​បង្ហាញ​នូវ​បដិ​មតិ ក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ តើ​ជាក់​ស្តែង សិទ្ធិ​មនុស្ស​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សន្តិ​ភាព ឬ​សន្តិភាព​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស​? 
Published 12/11/19
ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ម្លេះ ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​ត្រូវ​បាន​តាក់​តែង​ឡើង​។ ក៏​ប៉ុន្តែ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ សេចក្តី​ព្រាង​ច្បាប់​នេះ នៅ​តែ​ចេញ​មិន​ទាន់​រួច​។ តើ​ដល់​ពេល​ហើយ​ឬ​នៅ ដែល​កម្ពុជា​ត្រូវ​អនុម័ត​ច្បាប់ ស្តី​ពី ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​នេះ​? 
Published 12/09/19
ចាប់ពីថ្ងៃទី​១ ខែធ្នូ​ មក អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍សង្ខេប​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ ដែល​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​កើត​ឡើង នា​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​។ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ ​បាន​កត់​សម្គាល់​ថា​ ចាប់​ពី​ឆ្នាំ​២០១៧​មក បញ្ហា​នយោបាយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិ​ច្រើន​ជាង​គេ​។ ប៉ុន្តែ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​យល់​ឃើញ​ថា...
Published 12/08/19
ធនាគារ​អភិវឌ្ឍន៍​ជន​បទ ដែល​តទៅ​នេះ មាន​ឈ្មោះ​ថា ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បាន​ប្រកាស​កាល​ពី​ថ្ងៃទី ៥ ធ្នូថា ខ្លួន​ទើប​នឹង​ទទួល​បាន​ទុន​បន្ថែម ៥០ លានដុល្លារ​ពី​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ត្រៀម​ផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុម​ហ៊ុន ឬ​ឈ្មួញ ដែល​កំពុង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​ពល​រដ្ឋ​សម្រាប់​ស្តុក​ទុក កិន​កែ​ច្នៃ ឬ​នាំ​ចេញ​ជា​ដើម​។ គោល​ដៅ គឺ​ដើម្បី​រក្សា​ស្ថិរ​ភាព​តម្លៃ​ស្រូវ ខណៈ​ដែល​ប្រជា​កសិករ​កំពុង​ត្អូញ​ត្អែរ​ខ្លាំង ពី​ការ​ធ្លាក់​ចុះ​ថ្លៃ​នៃ​តម្លៃ​ស្រូវ​ក្រអូប...
Published 12/06/19
គណៈ​កម្មការ​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី០៣ ខែធ្នូ បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​កម្ម​វិធី​ប្រឹក្សា​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​។ កម្មវិធី​នេះ ជា​យន្ត​ការ​បន្ថែម​របស់​គណៈ​កម្មការ​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដើម្បី​បង្ខិត​សេវា​ប្រឹក្សា​ច្បាប់​នេះ​ទៅ​ឱ្យ​កៀក​ប្រជា​ពល​រដ្ឋ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​សាទរ​ចំពោះ​ការ​ដាក់​ដំណើរ​ការ​សេវា​ប្រឹក្សា​ច្បាប់​តាម​ទូរស័ព្ទ​នេះ...
Published 12/06/19
កញ្ញាកឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​នាង​ជុំវិញ​ការ​បង្រួប​បង្រួម​បក្ស​ប្រឆាំង​មួយ​លើក​ជា​ពីរ​លើក ដោយ​ឆ្លង​កាត់​ពេល​វេលា​វែង​ឆ្ងាយ និង​ការ​លំបាក​។ ជាមួយ​គ្នា​នេះ កញ្ញា ក៏​បាន​លើក​ឡើង​ពី​យុទ្ធនា​ការ​លាប​ពណ៌​របស់​ក្រុម លោក សម រង្ស៊ី គឺ​បាន​និង​កំពុង​ខំប្រឹង​យ៉ាង​ពេញ​ទំហឹង ក្នុង​ការ​មួល​បង្កាច់ លោក កឹម សុខា ថា​ជា​អាយ៉ង​បក្ស​កាន់​អំណាច ដោយ​ភ័យ​ជ្រួល​ច្របល់​ខ្លាច​លោក កឹម សុខា ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​។...
Published 12/05/19
នៅ​ទីបំផុត​ទៅ សំណុំ​រឿង​លោក​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បញ្ចូន​ទៅ​កាត់​ទោស​នា​ពេល​ខាង​មុខ​នេះ​។ តាម​ទិដ្ឋ​ភាព​ច្បាប់ វា​គឺ​ជា​នីតិ​វិធី​ធម្មតាៗ​របស់​តុលា​ការ​។ ប៉ុន្តែ​ក្នុង​ទិដ្ឋ​ភាព​នយោបាយ​វិញ អ្នក​តាម​ដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា​មើល​ឃើញ​ថា ការ​យក​លោក​កឹម សុខា ​ទៅ​កាត់​ទោស​ក្នុង​អំឡុង​ពេល​នេះ វា​នឹង​ដាក់​បន្ទុក​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​EBA ខណៈ​សហភាព​អឺរ៉ុប​កំពុង​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​រដ្ឋា​ភិបាល​កម្ពុជា​ចំពោះ​បញ្ហា​នេះ​។ 
Published 12/04/19
រដ្ឋសភា​នីតិកាល​ទី​៦ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ នៅដើមខែកញ្ញា​ឆ្នាំ២០១៨​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩​។ គិត​រហូត​មក​ដល់​ពេល​នេះ រដ្ឋ​សភា ដែល​មាន​សមាជិក​សភា​ទាំង​អស់​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ច្បាប់​ជា​ច្រើន រួម​ទាំង​ច្បាប់​ដែល​មាន​ភាព​ចម្រូង​ចម្រាស់​ផង​។ អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា ជាង​មួយ​ឆ្នាំ​មក​នេះ ស្ថាប័ន​នីតិ​បញ្ញត្តិ​របស់​កម្ពុជា​ហាក់​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​សារ​តែ​គ្មាន​វត្ត​មាន​សមាជិក​សភា​មក​ពី​បក្ស​ផ្សេង​ទៀត​។...
Published 12/03/19
បញ្ហា​ផ្ទៃ​ក្នុង​របស់​អតីត​គណបក្ស​ប្រឆាំង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​ត្រូវ​បាន​គេស​ង្កេត​ឃើញ​ថា ​ហាក់​កំពុង​ជួប​បញ្ហា ​បន្ទាប់​ពី​លោក ​កឹម ​សុខា ​ត្រូវ​បាន​តុលាការ​កម្ពុជា​ពង្រីក​ព្រំដែន​នៃ​សេរីភាព​របស់​លោក​។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​មេដឹកនាំអ​តីត​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត ​គឺ​លោក ​សម​ រង្ស៊ី ​មិន​អាច​ចូល​ស្រុក​វិញ​បាន​ទេ ​ខណៈ​មនុស្ស​ក្រុម​មួយ​ដែល​គេដឹង​ថា ​ជា​អ្នក​ស្និទ្ធ​នឹង​លោក​ កឹម សុខា ​ហាក់​កំពុង​វាយ​ប្រហារ​ទៅលើ​លោក ​សម រង្ស៊ី ​និង​ដូចជា​កំពុង​ព្យាយាម​ផាត់​លោក ​សម​ រង្ស៊ី...
Published 11/30/19
នៅក្នុង​ការបង្ហាញវត្តមានកា​លពីពេលថ្មីៗនេះ​ នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ ដើម្បីមើល​ថែម្តាយក្មេករបស់​លោក ដែលកំពុ​ងមានជំងឺជា​ទំងន់ លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែ​ងគាំទ្រដល់ស​មត្ថភាពគ្រូពេទ្យខ្មែ​រ និងបានគាំទ្រឲ្យ​មន្ទីរពេ​ទ្យដ៏ធំជាងគេរបស់រដ្ឋមួយនេះ ធ្វើការសាងសង់អគា​របន្ថែមជាច្រើនជា​ន់ និងបំពាក់​សម្ភារៈ​បរិកា្ខពេទ្យទំនើ​បផងដែ​រ។ កាលពី​ពេលថ្មីៗនេះដែរ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា​ធិការក្រសួងសុ​ខាភិបាល​ ក៏បានប្រើប្រាស់សេវា​ពិនិត្យព្យាបាល​នៅមន្ទីរពេទ្យមិត្តភា​ពខ្មែរ-សូវៀត​...
Published 11/29/19