Episodes
ធនាគារពិភពលោក (World Bank )កាលពីថ្ងៃពុធម្សិលមិញ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចុងក្រោយ ដែលបានឲ្យដឹងថាសកម្មភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការ ក្នុងស្រុកខ្លាំង ជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឲ្យនៅរក្សាបានភាពស្វាហាប់។ ក៏ប៉ុន្តែកំណើនជាក់ស្តែងរបស់សេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងថមថយល្បឿនមកនៅត្រឹម៧% ក្នុងឆ្នាំ២០១៩ ចុះពី ៧,៥% ក្នុងឆ្នាំ២០១៨។ អ្នកជំនាញសេដ្ឋកិច្ចនានា មើលឃើញប្រហាក់ប្រហែលគ្នា...
Published 11/28/19
លោក សម រង្ស៊ី អះអាងថាលោកមិនបោះបង់ចោលឡើយផែនការវិលចូលស្រុករបស់លោកនិងថ្នាក់ដឹកនាំគណបក្សប្រឆាំង ហើយថាពេលនេះលោកកំពុងតែស្វែងរកផ្លូវមួយទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ ឲ្យទាល់តែបាន ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកតាមដាននយោបាយ យល់ថា លោក សម រង្ស៊ី កំពុងរិះរកយុទ្ធសាស្ត្រថ្មីដើម្បីកុំឲ្យដូចលើកមុន។
Published 11/27/19
ក្រសួងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូង នៅថ្ងៃទី២៥ខែវិច្ឆិកានេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរជាបន្តបន្ទាប់លើនីតិវិធីចរចា។ តើកម្ពុជាកំពុងបង្កើតការកិច្ចព្រមព្រៀងសេរីនៅចំពោះមុខភាពមិនប្រាកដប្រជាEBAឬ?
Published 11/26/19
នៅថ្ងៃចន្ទនេះនេះ គឺជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការ១៦ថ្ងៃជាសាកល ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ ខាងមុខ។ ក្រុមអ្នកធ្វើការងារខាងផ្នែកសិទ្ធិមនុស្សជាពិសេសខាងសិទ្ធិស្ត្រីនៅតែកត់សំគាល់ឃើញថា អំពើហិង្សានៅក្នុងគ្រួសារពិសេសហិង្សាទៅលើស្ត្រីភេទនៅតែកើតមានជាបន្តបន្ទាប់ ហើយនៅជាក្តីកង្វល់ដដែល។ តើមានកត្តាអ្វីខ្លះដែលអំពើហិង្សាលើស្ត្រីនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ដែលមិនអាចទប់ស្កាត់បាន?
Published 11/25/19
ម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហាញនូវក្តីកង្វល់ចំពោះស្ថានភាពបណ្ឌិតនៅក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបានឃើញថា ការសិក្សាថ្នាក់បណ្ឌិតនិង ការបញ្ចប់ថ្នាក់បណ្ឌិតនៅកម្ពុជាកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយនឹងការកើនឡើងនេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជា បារម្ភខ្លាចក្រែងកម្ពុជាសម្បូរបណ្ឌិតដែលមិនមានចំណេះដឹង និង សមត្ថភាពគ្រប់គ្រាន់ ដែលអាចនិយាយដោយខ្លីថា«មានបរិមាណ តែគ្មានគុណភាព»។ អ្នកវិភាគបញ្ហាសង្គម និង...
Published 11/22/19
ជាការកត់សម្គាល់ ចាប់តាំងពីថ្ងៃទី៩វិច្ឆិកាមក អ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលស្មោះស្ម័គ្រនឹង លោក សម រង្ស៊ី បន្តបង្កើនការវាយប្រហារ និងរិះគន់ទៅលើអ្នកវិភាគនយោបាយ មួយចំនួននៅក្រៅប្រទេស ដែលតែងតែមានគំនិតវិជ្ជមានចំពោះបក្សប្រឆាំង។ បញ្ហានេះ ត្រូវបានអ្នកវិភាគ និងតាមដាននយោបាយនៅក្នុងស្រុក មើលឃើញថាជាវប្បធម៌ និងជាការគុំគួនជាលក្ខណៈបុគ្គល ដែលកើតមានជាយូរមកហើយនៅក្នុងសង្គម និងផ្នត់គំនិតខ្មែរ។
Published 11/21/19
ធនាគារពិភពលោកឬWorld Bank បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ដោយព្យាករណ៍ថា អនាគតការងារនៅកម្ពុជាកំពុងស្ថិតនៅលើចំណុចរបត់មួយ ខណៈគុណភាពការងារកំពុងមានការកែលម្អ ប៉ុន្តែចាំបាច់ត្រូវមានគោលនយោបាយថ្មីៗទៀតដើម្បីទាញអត្ថប្រយោជន៍ពីទីផ្សារសកល។ យ៉ាងណាក៏ដោយអ្នកដែលមានចំណេះជំនាញទាបនឹងរងការប៉ះពាល់...
Published 11/20/19
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សប្រមាណជា២ពាន់នាក់ នាព្រឹកថ្ងៃចន្ទម្សិលមិញ នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រទេសអាស៊ានមួយចំនួនក៏មានបញ្ហាជាមួយសហភាពអឺរ៉ុបដែរ មិនមែនមានតែកម្ពុជាមួយនោះទេ។ លោក លោក ហ៊ុន សែន បានលើកយកបញ្ហារបស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មកបង្ហាញ ហើយថាទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន កំពុងស្ថិតនៅលើទិដ្ឋភាពមួយមិនសូវជាល្អ។ ជុំវិញបញ្ហានេះ...
Published 11/19/19
ថ្ងៃទី ១៦ វិច្ឆិកា កន្លងទៅនេះ គឺជាខួប២ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ ដោយសាលដីការបស់តុលាការកំពូល។ ទោះបីជាបាត់ឈ្មោះជាគណបក្សក្តី តែអ្នកវិភាគនយោបាយនៅកម្ពុជា បានមើលឃើញថា ស្មារតីនៃអតីតគណបក្សប្រឆាំងមួយនេះ នៅតែរស់នៅក្នុងស្មារតីរបស់អ្នកគាំទ្រដដែល។
Published 11/18/19
គណៈកម្មការអឺរ៉ុប បានទុកពេលមួយខែទៀតឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបចំពោះរបាយការណ៍បឋម ស្តីពីលទ្ធផលនៃការស៊ើបអង្កេត ក្រោមនីតិវិធីសម្រាប់ការដកហូតបណ្តោះអាសន្ននូវការអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។ អ្នកតាមដានសភាពការណ៍យល់ថា រដ្ឋាភិបាលកម្ពុជាមានការប្រុងប្រយ័ត្នក្នុងការឆ្លើយតបនឹងរបាយការណ៍នេះ ព្រោះដើម្បីរក្សាផលប្រយោជន៍EBAផង និងកុំឲ្យប៉ះពាល់ដល់មុខមាត់ផង។
Published 11/15/19
ម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសក្តែងៗឱ្យអ្នកគាំទ្រផែនការចូលស្រុករបស់លោកសម រង្ស៊ី ដែលរត់ទៅស្នាក់នៅប្រទេសថៃ និងប្រទេសដទៃទៀត ឱ្យចូលមកកម្ពុជាវិញដោយមិនយកទោសពៃនោះទេ។ ចំណែក អ្នកគាំទ្រនៅក្នុងស្រុកដែលត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារវិញ លោកហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាធ្វើការជាមួយតុលាការនានា ដើម្បីដោះលែងឱ្យពួកគេបាននៅក្រៅឃុំបណ្តោះអាសន្ន។ ដូច្នេះ...
Published 11/15/19
លោក សម រង្ស៊ី ត្រូវបានគេអះអាងថា បានធ្វើដំណើរពីប្រទេសម៉ាឡេស៊ីទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ កាលពីរសៀល ថ្ងៃទី ១៣ វិច្ឆិកាម្សិលមិញ។ ប៉ុន្តែមុនទៅដល់ប្រទេសឥណ្ឌូនេស៊ី លោក សម រង្ស៊ី ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងប្រទេសម៉ាឡេស៊ី និងបានជួបជាមួយមន្ត្រីសំខាន់ៗនៅក្នុងប្រទេសតំបន់អាស៊ានមួយនេះ។ ដូច្នេះ តើវត្តមានរបស់លោក សម រង្ស៊ីនៅម៉ាឡេស៊ី គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកអាស៊ានត្រូវបានគំរាមកំហែង?
Published 11/14/19
បើទោះបីជាពិធីបុណ្យអុំទូកឆ្នាំនេះបានប្រព្រឹត្តទៅតាមការគ្រោងទុក តែចំនួនមនុស្សមកចូលរួមពិធីនេះបានថយចុះជាងឆ្នាំមុន។ ការថយចុះចំនួនមនុស្សចូលទីក្រុងក្នុងពិធីបុណ្យអុំទូកនេះ ត្រូវបានអ្នកតាមដានសភាពការណ៍យល់ថា មូលហេតុសំខាន់គឺដោយសារតែស្ថានភាពនយោបាយ នៃការដាក់កងកម្លាំងប្រដាប់អាវុធច្រើនស្របពេលនៃការប្រកាសចូលស្រុករបស់មេដឹកនាំបក្សប្រឆាំង។
Published 11/13/19
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា បានសម្រេចកែប្រែកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការទៅលើលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ការកែប្រែនេះ អាចឲ្យលោក កឹម សុខា ធ្វើដំណើរបានទូទាំងប្រទេសកម្ពុជា ប៉ុន្តែមិនអាចធ្វើសកម្មភាពនយោបាយ។ ប៉ុន្តែអ្នកវិភាគនយោបាយនៅកម្ពុជាមើលឃើញថា នេះជាការបន្ធួរបន្ថយទៅតាមការទាមទាររបស់អន្តរជាតិក្នុងលក្ខខណ្ឌរក្សាEBA និងម្យ៉ាងជាការធ្វើឲ្យមានការប្រេះស្រាំសម្ព័ន្ធភាព កឹម សុខា...
Published 11/12/19
លោក សម រង្ស៊ី បានមកដល់ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ប៉ុន្តែមិនបានមកដល់កម្ពុជានោះទេ ដោយលោកអះអាងថា ថ្ងៃទី៩វិច្ឆិកា គឺគ្រាន់តែជាថ្ងៃចាប់ផ្តើមនៃយុទ្ធការចូលកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តែផែនការមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា របស់លោក សម រង្ស៊ី ត្រូវបានបក្សកាន់អំណាច និងរដ្ឋាភិបាលចាត់ទុកថាបរាជ័យ។ ខណៈអ្នកវិភាគនយោបាយនៅកម្ពុជាចាត់ទុកថាវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសអាស៊ាននាពេលនេះ គឺជាការលើកទឹកចិត្តអ្នកគាំទ្រ។...
Published 11/10/19
ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៦៦ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ដែលទទួលបានពីនឹមអាណានិគមនិយមបារាំង។ នៅក្នុងឱកាសនេះ សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីការបរទេស បានផ្ញើសារអបអរសាទរដល់ប្រជាជនកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការអបអរសាទរនេះ សហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ឃឹមថា ថ្ងៃទី ០៩ វិច្ឆិកានេះ គួជាថ្ងៃផ្សះផ្សារជាតិ និងកិច្ចសន្ទនាសន្តិភាពពិតប្រាកដមួយនៅកម្ពុជា ខណៈដែលអ្នកវិភាគនយោបាយនៅកម្ពុជាយល់ថា...
Published 11/09/19
តាមគម្រោង លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ នឹងធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកាស្អែកនេះ។ មុននេះប៉ុន្មានថ្ងៃ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានព្យាយាមម្តងហើយម្តងទៀតចូលមកប្រទេសនៅក្នុងតំបន់អាស៊ាន មានឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ប៉ុន្តែលោកស្រី ត្រូវបានសមត្ថកិច្ចនៃប្រទេសទាំងនេះ ឃាត់ឲ្យត្រលប់ទៅក្រោយវិញ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ...
Published 11/08/19
សាកលវិទ្យាល័យមួយស្ថិតនៅក្នុងប្រទេសអូស្ត្រាលី បានចេញផ្សាយរបាយការណ៍សិក្សាមួយកាលពីថ្ងៃទី ០៥ វិច្ឆិកា បង្ហាញថា ពលរដ្ឋកម្ពុជាប្រមាណជាជិត៣០% បានខ្ចីប្រាក់ពីផ្នែកឯកជន ដើម្បីយកមកព្យាបាលជំងឺ។ បន្ថែមលើនេះ របាយការណ៍ក៏បង្ហាញដែរថា កម្ពុជាជាប្រទេសមួយដែលពលរដ្ឋចំណាយប្រាក់ហោប៉ៅខ្លួនឯងច្រើនជាងគេ ដើម្បីយកមកព្យាបាលជំងឺ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន។ តើហេតុអ្វី?
Published 11/07/19
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាមួយចំនួនមានការព្រួយបារម្ភពីការប្រឈមមុខដាក់រវាងក្រុម លោក សម រង្ស៊ី និងភាគីរដ្ឋាភិបាល ខណៈថ្ងៃកំណត់វិលស្រុករបស់ក្រុមបក្សប្រឆាំងនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ។ ដំណោះស្រាយដែលសមស្របបំផុតនៅក្នុងកាលៈទេសៈគឺមានតែការចរចាប៉ុណ្ណោះ ដើម្បីបញ្ជៀសហិង្សាកើតឡើង។ តើការចរចា ត្រូវធ្វើឡើងយ៉ាងដូចម្តេច?
Published 11/06/19
ថ្ងៃកំណត់ចូលស្រុកវិញរបស់លោក សម រង្ស៊ី កាន់តែខិតចូលមកដល់មែនទែនហើយ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ លោកក៏បានបង្កើនការអូសទាញកងទ័ពកុំឱ្យធ្វើការបង្រ្កាបលើក្រុមរបស់លោកដែលគ្រោងមកកម្ពុជា និង ប្រជាពលរដ្ឋដែលគ្រោងទៅទទួលដំណើរមកវិញរបស់លោក។ ជាការកត់សម្គាល់ សកម្មភាពរបស់លោក សម រង្ស៊ី ចំពោះកងទ័ពនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា និង រដ្ឋមន្រ្តីក្រសួងការពារជាតិបានដាក់បទបញ្ជាដល់កងទ័ពឱ្យត្រៀមខ្លួន ដើម្បីចាប់ខ្លួនលោក សម...
Published 11/05/19
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ កំពុងធ្វើឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃ ដោយមានការចូលរួមពីបណ្ដាមេដឹកនាំអាស៊ានទាំង១០ រួមនឹងថ្នាក់ដឹកនាំនៃប្រទេសជាដៃគូផ្សេងទៀត។ ក្នុងចំណោមប្រធានបទជាច្រើន បញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់គ្រប់ជ្រុងជ្រោយRCEP ក៏ត្រូវបានលើកឡើងធ្វើប្រធានបទសំខាន់ក្នុងការជជែកពិភាក្សាគ្នាផងដែរ។...
Published 11/04/19
គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះរដ្ឋាភិបាល ដែលបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការរារាំងការវិលត្រឡប់របស់លោក សម រង្ស៊ី។ រូបភាពបែបនេះ ត្រូវបានអតីតបក្សប្រឆាំង និងអ្នកវិភាគនយោបាយចាត់ទុកថា ជារូបភាពបំភ័យពលរដ្ឋ។ ហេតុអ្វីចាំបាច់ប្រើកម្លាំងប្រដាប់អាវុធស្កាត់ការវិលត្រឡប់របស់ លោក សម រង្ស៊ី?
Published 11/02/19
គិតត្រឹមថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានបន្តប្តេជ្ញាចិត្តថា នឹងធ្វើមាតុភូមិនិវត្តន៍តាមការគ្រោងទុក បើទោះបីជាត្រូវបូជាជីវិត និងសេរីភាពរបស់ខ្លួនក៏ដោយ។ យ៉ាងណាក៏ដោយ ប្រសិនបើអតីតប្រធានគណបក្សប្រឆាំង ចូលមកកាន់ប្រទេសកម្ពុជាដោយមិនមានការបើកភ្លើងខៀវពីរដ្ឋាភិបាលមែន តើនឹងមានសេណារីយោអ្វីខ្លះ អាចកើតឡើងចំពោះលោក សម រង្ស៊ី? ខណៈអ្នកវិភាគនិងអ្នកតាមដាននយោបាយនៅកម្ពុជាបានមើលឃើញថា លោក សម រង្ស៊ី...
Published 11/01/19
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែតុលា បានចេញសេចក្តីជូនដំណឹងមួយទៅកាន់ អភិបាលខេត្ត រាជធានី ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើនវិធានការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកនាពេលខាងមុខ។ ជុំវិញការប្រកាសដាក់វិធានការតឹងរឹងដល់អភិបាលខេត្ត រាជធានី ត្រូវតែមានវត្តមាននៅរាជធានី ខេត្តសាមី ជាប់ជាប្រចាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពិធីបុណ្យជាតិទាំងពីរ គឺបុណ្យឯករាជ្យជាតិ...
Published 11/01/19
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានផ្ដួចផ្ដើមគំនិតបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា «ស៊ីម៉ា»។ គណៈកម្មាធិការនេះ គឺជាយន្ដការថ្មីមួយ ដែលនឹងដើរតួនាទីក្នុងការឃ្លាំមើល និងសរសេររបាយការណ៍វាយតម្លៃ អំពីស្ថានភាពនិងលំហរសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់ប្រធានក្លិបអ្នកកាសែតមួយចំនួននៅកម្ពុជាបានចោទសួរថា តើគណៈកម្មាធិការនេះ អាចជឿទុកចិត្តបានដែរឬទេ?
Published 10/31/19